អានតួអត្ថបទ
បទយកការណ៍

Hart Feuer ​ជា​ជ​ន​ជាតិ​អាមេរិក​ ចង់​បើក​ក្រុមហ៊ុន​ទឹក​ត្នោត​ និង​ឱសថ​បូរាណ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក Hart Feuer  (ហាត់ ហ្វ័យយ័រ) ហៅ​ក្រៅ​ថា តុយ ណុយ គឺ​ជា​ជនជាតិ​អាមេរិក​ម្នាក់ ដើម​កំណើត​ជ្វីហ្វ ដែល​ចាប់អារម្មណ៍​លើ​ផលិតផល​កសិកម្ម ទឹកត្នោត និង​ឱសថ​បូរាណ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ បុរស​ជនជាតិ​អាមេរិក​រូបនេះ មាន​គោលបំណង​ជំរុញ​ឲ្យ​មាន​ទំនើបកម្ម​ឱសថ​បុរាណ​ខ្មែរ ហើយ​លោក​បាន​កំពុងតែ​សហការ​ជាមួយ​គ្រូខ្មែរ​មួយចំនួន​ផង។ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ លោក​ចង់​បើក​ក្រុមហ៊ុន ដើម្បី​វិនិយោគទុន​ពាក់ព័ន្ធ​នឹង​ផលិត​កសិកម្ម​ធម្មជាតិ ដូចជា ស្រូវ និង​ផលិតផល​ធ្វើ​អំពី​ត្នោត ព្រមទាំង​វិនិយោគ​លើ​ឱសថ​បុរាណ​ខ្មែរ។ ក្នុង​វ័យ​៣១​ឆ្នាំ​និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អាល្លឺម៉ង់ លោក Hart Feuer បាន​សរសេរ​និក្ខេប​ទ​ថ្នាក់បណ្ឌិត ស្តីពី ផលិតផល​កសិកម្ម​ធ​ម្ម​ជាតិ និង​ឱសថ​បូរាណ​ខ្មែរ។ សូម​ស្តាប់​បទ​យកការណ៍​រប​ស់ ហេង ឧ​ត្ត​ម ដូចតទៅ៖

លោក Hart Feuer
លោក Hart Feuer @Oudom HENG
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ