អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ផ្គើន​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​អង្គការ​សហប្រជាជាតិ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី ៦ សីហា​នេះ បាន​អះអាង​ថា លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​របស់​លោក ត្រូវ​បាន​បង្កើត​ឡើង ឲ្យ​បាន​មុន​ដំណាច់​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា ឆ្នាំ ២០១៨នេះ។ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​អត្តពលិក កីឡាករ កីឡាការិនី កម្ពុជា មុន​ពេល​ចេញ​ទៅ​ចូល​រួម​ប្រកួត​កីឡា Asian Games នៅ​ថ្ងៃ​ទី​ ៦ សីហា នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រសិន​បើ​មិន​ខ្ទាស់​ផ្នែក​ផ្លូវ​ច្បាប់​ទេ នោះ​រដ្ឋាភិបាល​ថ្មី គួរ​បង្កើត​ឡើង​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​រូប​លោក អាច​ទៅ​ចូល​រួម​ថ្លែងការណ៍ នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី ២៥ កញ្ញា។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​ផ្គើន​ឲ្យ​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នៅ​លើ​ទឹក​ដី​អាមេរិក​នោះ​ដែរ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ