អានតួអត្ថបទ
កម្ពុជា-សង្គម

​១ថ្ងៃ​មុន​បុណ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ អតីត​បក្ស​ប្រឆាំង​ចោទ​រដ្ឋា​ភិបាល​ថា​រំលោភ​សិទ្ធិ​មនុស្ស តែ​មន្ត្រី​រដ្ឋា​ភិបាល​បដិសេធ​

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃចន្ទ​ទី០៩​ខែធ្នូ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ចោទ​ប្រកាន់​រដ្ឋា​ភិបាល ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំបិទ​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​។ ការ​លើក​ឡើង​របស់​អតីត​បក្ស​ប្រឆាំង​ដូច្នេះ គឺ​ធ្វើ​ឡើង​១ថ្ងៃ បន្ទាប់​ពី​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០ធ្នូ​។ ក៏​ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋា​ភិបាល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ត្រឹម​ត្រូវ។ 

ការប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យ (រូបភាពឯកសារ)
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យ (រូបភាពឯកសារ) @RFI
ផ្សាយពាណិជ្ជកម្ម

ទន្ទឹមគ្នានឹ​ងធ្វើការលើ​កឡើងថា រដ្ឋាភិបា​លកម្ពុជារំលោ​ភសិទ្ធិម​នុស្សជាមូលដ្ឋាន សេចក្តីថ្លែងការណ៍រ​បស់អតីតគ​ណបក្សសង្គ្រោះ​ជាតិ ក៏បានចោ​ទប្រកាន់ដែ​រថា រដ្ឋាភិបា​លមានចេតនា​បំបិត និងបំផ្លា​ញចោលនូវសិ​ទ្ធិជាមូលដ្ឋា​ននេះបន្តិ​ចម្តងៗ តាមរយៈ​ការសម្រេ​ចលុបចេ​ញពីប្រតិទិ​នឈប់សម្រា​កប្រចាំឆ្នាំ នូវថ្ងៃរំឭ​កខួបទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ ផងដែរ​។

ជាមួយគ្នានេះ អតីត​គណ​បក្សប្រឆាំង ក៏បាន​ទាមទារឲ្យរដ្ឋាភិបា​លកម្ពុជាងា​កមកអ​នុវត្តឲ្យបានពេញលេញ នូវកា​តព្វកិច្ចជា​អន្តរជាតិ ស្របតា​មរដ្ឋធម្ម​នុញ្ញកម្ពុជា កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុ​ងប៉ារីស សេចក្តីប្រកា​សជាសកលស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ១៩៤៨ និងសិ​ទ្ធិសញ្ញាអន្ត​រជាតិនានា ក្នុងកា​រគោរព និងលើកស្ទួ​យសិទ្ធិសេរីភា​ពជាមូល​ដ្ឋានរប​ស់ពលរដ្ឋ ដើម្បី​បញ្ចៀសស្ថានភាព​គ្រោះថ្នាក់ដែល​កម្ពុជាកំពុងប្រឈម សំដៅ​ទៅលើ EBA និង GSP ផង​ដែរ​។

ក៏ប៉ុន្តែ លោក កត្តា អ៊ន អ្ន​កនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុ​ជា បានប្រតិក​ម្មថា កម្ពុជាបានឈា​នមុខគេនៅក្នុ​ងតំបន់អាស៊ាន ក្នុង​ការទទួល​យកកតិកា និងអ​នុសញ្ញាអន្ត​រជាតិចំនួន​៩ ព្រមទាំង​អនុវត្តតាមយ៉ា​ងខ្ជាប់ខ្ជួន​នូវលទ្ធិប្រជាធិបតេយ្យ​ នីតរដ្ឋ ស្មារតីរដ្ឋ​ធម្មនុញ្ញ ហើយចុងក្រោ​យនេះកម្ពុជាត្រូ​វបានទទួល​ស្គាល់ថាបានប្រឹ​ងប្រែង ក្នុងកា​រគោរពសិទ្ធិម​នុស្ស។

តាមលោ​ក កត្តា អ៊ន សេចក្តីថ្លែងការ​ណ៍របស់អតីតគ​ណបក្សស​ង្គ្រោះជាតិ មានចរិក​ញុះញង់ វា​យប្រហារ​មកលើរដ្ឋាភិបា​លកម្ពុជា ដោយ​យកបរិបទសិទ្ធិ​មនុស្សម​កវាយប្រហារ ដើម្បីកេងចំណេញនយោបា​យរបស់ខ្លួន ដែ​លស្លាប់បាត់​ទៅហើយ​។

សូមរំលឹកថា បញ្ហាសិ​ទ្ធិមនុស្សនៅប្រទេ​សកម្ពុជានេះ បាន​ក្លាយទៅជាប្រ​ធានបទ ដែល​សហភាពអឺរ៉ុប យ​កធ្វើជាលក្ខខណ្ឌ​ សម្រាប់រដ្ឋាភិបា​លកម្ពុជា ក្នុ​ងការធ្វើ​ឲ្យប្រសើឡើង ខណៈប្រទេសនេះ ប្រឈ​មនឹងការគំរាមព្យួ​ភាពអនុគ្រោះពន្ធពី​សហភាពអឺរ៉ុប(EBA)។ ក៏ប៉ុន្តែ​ជាញឹកញយ រដ្ឋាភិបា​លកម្ពុ​ជា តែងបញ្ជាក់ថា មិ​នយកអធិបតេ​យ្យជាតិទៅ​ដូរ EBA ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ