អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន ម៉ាណែត ឆ្លើយ​ការពារ​ឪពុកនិង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ផ្តល់​បទសម្ភាសន៍​​ដ៏​​កម្រ​មួយ កាលពី​ម្សិលមិញ ដល់​អ្នកកាសែត​ទូរទស្សន៍ ​ABC ​អូស្រ្តាលី ​ដែល​បាន​ចោទ​​សួរ​លោក​ទាក់​ទង​នឹង​បំណង​បន្ត​តំណែង​ពី​ឪពុក។ នៅក្នុងបទសម្ភាសន៍នោះ អ្នក​កាសែតអូស្ត្រាលី​បាន​ព្យាយាម​សួរ​ម្តង​ហើយ​ម្តង​ទៀតថា តើលោក​មាន​បំណង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី បន្ត​វេន​ពី​ឪពុក ឬ​យ៉ាង​ណា? លោក ហ៊ុន ម៉ាណែត ដែល បច្ចុប្បន្ន មាន​តួនាទី​ជា​នាយ​រង​សេនាធិការចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងនោះ បាន​ត្រឹមតែ​ញញឹម ​ហើយ​ឆ្លើយ​ជា​ភាសា​អង់គ្លេសថា "Not No, Not Yes"។ ​នៅ​ក្នុង​បទ​សម្ភាស​ដដែល​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លើយ​ការពារ​ឪពុក​របស់​ខ្លួន គឺ​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន និង​រដ្ឋាភិបាលកម្ពុជា​ផង​ដែរ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ជិះជាន់ កៀប​សង្កត់ និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​​។

លោក ហ៊ុន ម៉ាណែត ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍អូស្ត្រាលី
លោក ហ៊ុន ម៉ាណែត ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍អូស្ត្រាលី
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ