ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើអ្វីជាអត្ថប្រយោជន៍ នៅពេលដែលកម្ពុជាចូលជាសមាជិកសង្កេតការណ៍ OIC?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤១
នៅក្នុងឱកាសនៃការស្រាយបួស នៃពិធីបុណ្យរ៉ាម៉ាឌន របស់សាសនាឥស្លាម កាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញឲ្យថ្នាក់ដឹកនាំខ្មែរឥស្លាមនៅប្រទេសកម្ពុជាធ្វើការទំនាក់ទំនងជាមួយប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) ដើម្បីបានក្លាយទៅជាសមាជិកសង្កេតការណ៍នៃអង្គការមួយនេះ។ ជុំវិញបញ្ហានេះ ក៏មានការចោទសួរដែរពីបណ្តាបញ្ញវន្តខ្មែរឥស្លាម ថាតើកម្ពុជា ជាពិសេសពលរដ្ឋខ្មែរឥស្លាម នឹងមានផលប្រយោជន៍អ្វីខ្លះ ពីការចូលជាសមាជិកសង្កេតការណ៍នៃអង្គការOIC?