ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​អន្តរ​ជាតិ​បន្ត​ផ្តល់​ជំនួយ​ដល់​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលប្រារព្ធខួប អាយស៊ីស៊ី អង្គរ @FB

ពិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការ​បង្កើត​គណៈ​កម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ​ហៅ​កាត់​ថា អាយ-ស៊ី-ស៊ី-អង្គរ បាន​ប្រព្រឹត្តិទៅ ​ដូចការ​គ្រោងទុកនៅក្នុង​ខេត្តសៀមរាប។ ព្រឹត្តិការណ៍​រយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់​ថ្ងៃទី៥ខែធ្នូនេះ គឺត្រូវបានបើក​កម្មវិធី​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៅ​សណ្ឋាគារ​សុខា​សៀម​រាប និង​យាងបិទ​កម្មវិធីដោយ​ព្រះមហាក្សត្រ​នៅ​ទីលាន​ជល់​ដំរី​។ ព្រឹត្តិការណ៍​នេះ​ទើប​តែ​រៀប​ចំ​ឡើង​បាន​២លើក​ប៉ុណ្ណោះ​ដែល​លើក​ទី១​កាល​ពី​ឆ្នាំ​២០១៣​។ តើការ​ប្រារព្ធ​ខួប​អាយ​ស៊ី​ស៊ី​អង្គរ​ធ្វើ​ឡើង​ដើម្បី​អ្វី? 

នៅចំពោះមុខអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រហែលជាង៣០០នាក់នៅថ្ងៃទី៤ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ក្នុង​ទឹក​ដី​អង្គរ លោកប្រមុខ​រដ្ឋាភិបាល​ខ្មែរ ហ៊ុន សែន បានថ្លែងបើក​ពិធីអបអរខួប២៥ឆ្នាំ នៃការបង្កើត អាយ-ស៊ី-ស៊ី-អង្គរ ដោយបាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​បន្ត​ជួយគាំទ្រ​ថវិកា​ និង​បច្ចេកទេសដល់​គម្រោង​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់អង្គរ​បន្តទៀត។ គម្រោងនេះ​ត្រូវបានចំណាយ​ថវិកាអស់​រាប់រយ​លាន​ដុល្លារ​តាំងពី​បង្កើត​ឡើង​រយៈ​ពេល​២៥ឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់របស់​លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌។

ជាមួយគ្នានេះ លោកស្រី ចៅស៊ុន កិរិយា ទីប្រឹក្សាអាជ្ញាធរជាតិ​អប្សរា បានប្រាប់​អ្នកយកព័ត៌មាន​វិទ្យុ​បារាំងអន្តរជាតិ​ដោយ​ផ្ទាល់ថា ការ​ប្រារព្ធព្រឹត្តិការណ៍អាយ-ស៊ី-ស៊ី-អង្គរ នៅឆ្នាំនេះ ក៏ដើម្បីស្វែងរក​ថវិកាពីសហគមន៍​អន្តរជាតិ​ក្នុង​ការ​បន្ត​គម្រោងគាំពារ និង​អភិវឌ្ឍន៍​តំបន់រមណីយដ្ឋានអង្គរ​​បន្ត​ទៀត​។

គួរបញ្ជាក់ជូនថា បច្ចុប្បន្ន​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន គឺជា​សហ​ប្រធាន​នៃ​គណៈ​កម្មាធិការ អាយ-ស៊ី-ស៊ី-អង្គរ ក្នុងនោះក៏មានតំណាងអង្គការ​យូណេស្កូ និង​អាជ្ញាធរជាតិអប្សរា ជា​សមាជិក​អចិន្ត្រៃយ៍។ រីឯសមាជិកភាពវិញ គឺមានរហូតដល់​ចំនួន​៣៧​ប្រទេស​មក​ពី​៥ទ្វីប និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣ផ្សេងទៀត។ ដោយឡែក​ចំនួន​អ្នកជំនាញ​បច្ចេកទេស​ចូល​រួម​កិច្ច​ប្រជុំ​អាយ-ស៊ី-ស៊ី-អង្គរ ក៏បាន​កើនឡើងពីចំនួន៥០នាក់រហូតដល់​៣៥០នាក់​នាពេល​បច្ចុប្បន្ន។ នេះបើតាម​ឯកសារជំនួយ​ស្មារតី​របស់​អាជ្ញាធរជាតិ​អប្សរា។

គណៈកម្មាធិការ អាយ-ស៊ី-ស៊ី-អង្គរនេះ​ បាន​បង្កើត​ឡើង​កាលពីខែធ្នូឆ្នាំ១៩៩៣ បន្ទាប់ពី​តំបន់​រមណីដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ​ត្រូវ​បាន​ចុះបញ្ជីជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​១៩៩២​។

គណៈកម្មាធិការនេះ មានអាណត្តិ១០ឆ្នាំ ហើយបន្ត១០ឆ្នាំទៀត​ ដោយ​សេចក្តី​សម្រេច​នៅទី​ក្រុង​ប៉ារីស​កាលពីខែ​វិច្ឆិកា​ឆ្នាំ​២០០៣។ ប៉ុន្តែទី​បំផុត​គណៈកម្មាធិការដដែល ​ក៏មានឱកាស​បន្ត​អាណត្តិ១០ឆ្នាំជាលើកទី៣នៅក្នុង​កិច្ច​ប្រជុំ​អន្តររដ្ឋាភិបាល​នៅកម្ពជា កាលពីខែ​ធ្នូ​ឆ្នាំ​២០១៣៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ