តើការបង្រា្កបនិងដាក់ទោសមេជួញដូរគ្រឿងញៀនធំៗ ជាការចំណាត់ការមួយយឺតយ៉ាវ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៦
បន្ទាប់ពីបង្កា្របលើទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនដ៏ធំមួយនៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ុក កាលពីចុងខែកុម្ភៈកន្លងទៅ អ្នកទទួលខុសត្រូវទីតាំងកំសាន្តនេះ គឺលោកឧកញ៉ា គិត ធាង ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារប៉េហ្ស៊ី។ កាលពីថ្ងៃអង្គារប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានផ្ញើសារចុងក្រោយយ៉ាងច្បាស់លាស់ ដោយបញ្ជាឲ្យសមត្ថកិច្ចជីកឲ្យជ្រៅដើម្បីចាប់មេខ្លោងគ្រឿងញៀនយកមកដាក់ទោសឲ្យបាន ដោយគ្មានការលើកលែង។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីសំដៅដល់ការដាក់ទោសឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗដូច្នេះ ត្រូវបានអ្នកតាមដានសង្គមមានការសាទរ ហើយខ្លះទៀតក៏មានការរារែកក្នុងការអបអរដែរ ខណៈលទ្ធផលយូរអង្វែងដែលរំពឹងទុកនៅមិនទាន់មាន។