ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន ចេញ​មុខ​ធានា​ថា មេ​សហជីព​៣រូប​មិន​ពាក់​ព័ន្ធ​បាតុកម្ម​ផ្លូវ​វេង​ស្រេង​កាល​ពី​៥​ឆ្នាំ​មុន​ឡើយ​

media  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយកម្មការនី @RFI

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​មុខ​ធានា​ថា មេ​សហជីព​៣រូប​មិន​ជាប់​ទាក់​ទង​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិបាល​នៅ​ផ្លូវ​វេង​ស្រេង កាល​ពី​ចុង​ឆ្នាំ​២០១៣​ឡើយ​។ លោក ហ៊ុន សែន បញ្ជាក់​បែប​នេះ​ក្នុង​នាម​ជា​សាក្សី​។ ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ថ្ងៃ​ទី១១​ខែធ្នូ​ម្សិល​មិញ​បាន​ប្រកាស​សាល​ក្រម​ឲ្យ​ប្រធាន​សហជីព​ទាំង​៦រូប ជាប់​ពន្ធនាគារ​២ឆ្នាំ​៦ខែ តែ​ត្រូវ​ព្យួរ​ទោស និង​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​២នាក់​ចំនួន​៣៥​លាន​រៀល​។ 

មនុស្ស​៣នាក់​រួម​មានៈ លោក អាត់ ធន លោក ប៉ាវ ស៊ីណា និងលោក ជា មុន្នី ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធានា​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា មិន​ជាប់​ទាក់​ទង​បាតុកម្ម​ផ្លូវ​វេង​ស្រេង​កាល​ពី​៥ឆ្នាំ​មុន​ឡើយ ពោល​គឺ​នៅ​ចុង​ឆ្នាំ​២០១៣​។ មិន​ជាប់​ទាក់​ទង​ដោយ​សារ​នៅ​ក្នុង​កើត​ហេតុការណ៍​បាតុកម្ម​ឈាន​ដល់​ការ​ដុត​រថយន្ត​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ លោក​បាន​បញ្ជា​ឲ្យ​មេ​សហជីព​ទាំង៣ នៅ​ស្ងៀម​មួយ​កន្លែង​។ ប៉ុន្តែ​យ៉ាង​ណា​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​ធានា​ចំពោះ​មេដឹក​នាំ​សហជីព​៣រូប​ផ្សេង​ទៀត​ឡើយ​ដោយ​រួម​មានៈ លោក រ៉ុង ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និង អ្នកស្រី ម៉ម ញឹម។

បើ​តាម​លោក​ ហ៊ុន សែន ផ្លូវ​វេង​ស្រេង​ជា​សំណុំ​រឿង​មួយ​ធ្ងន់ធ្ងរ​ដែល​អ្នក​ពាក់​ព័ន្ធ​ត្រូវ​មាន​ទោស​។ មាន​ទោស​ព្រោះ​បាតុកម្ម​កាល​ណោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ខូច​ខាត​ទ្រព្យ​សម្បត្ត​រដ្ឋ និង​ឯកជន​។ ហើយ​នេះ​ជា​រូបភាព​មួយ​ផ្ដួល​រលំ​រដ្ឋា​ភិបាល​។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​រូបភាព​នៃ​ការ​ផ្ដួល​រលំ​នេះ​បរាជ័យ​។ លោក​នាយក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា មួយ​ផ្នែក​នៃ​បាតុកម្ម​នេះ​ក៏​ជា​ហេតុ​ផល​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​មនុស្ស​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​។

បញ្ជាក់​នៅ​ក្នុង​ឋានៈ​ជា​សាក្សី​លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​បញ្ជូន​សាក្សី​តំណាង​២រូប​ដើម្បី​ការពារ​មេ​សហជីព​ទាំង​បី​រូប​ក្នុង​សវនាការ​ផង​ដែរ ក្នុង​ករណី​ដែល​សហជីព​ប្ដឹង​ជំទាស់​ទៅ​តុលាការ​។ សាក្សី​ទាំង​ពីរ​រូប​នោះ​គឺ​លោក កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​លោក សយ សុភាព អគ្គ​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​។

ក្នុង​ចំណោម​ប្រធាន​សហជីព​ទាំង​៣​រូប លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧទ្ទរណ៍​នៅ​ក្នុង​សំណុំ​រឿង​ផ្លូវ​វេង​ស្រេង​នេះ​។ លោក អាត់ ធន គូស​បញ្ជាក់​ថា នៅ​ក្នុង​បាតុកម្ម​កាល​ពី​៥ឆ្នាំ​មុន​លោក​មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ​។ សម្រាប់​ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ​ចាត់​ទុក​ការ​ធានា​របស់​ប្រមុខ​រដ្ឋា​ភិបាល​ជា​រឿង​មួយ​ល្អ តែ​លោក​នៅ​បារម្ភ​ចំពោះ​សំណុំ​រឿង​ដទៃ​ទៀត​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ