ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
general

​លោក​ហ៊ុន ​សែន​​៖​ ​គ្មាន​ឡើយ​ការ​ចរចារ​វាង ​ហ៊ុន ​សែន​-​សម ​រង្ស៊ី​

media  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​​ @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ថា​ «​គ្មាន​​ឡើយ ​ការ​ចរចា​រ​វាង ​ហ៊ុន ​សែន​-​សម រង្ស៊ី​»​។ ​នេះ​​គឺ​ជា​​ការ​ឆ្លើយតប​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ទៅ​កាន់​​អ្នក​វិភាគ​​នយោបាយ​​កម្ពុ​ជា ​លោក​​បណ្ឌិត ​មាស នី​។ ​លោក ​មាស នី ​ដែល​​ចង់​ឃើញ​​មាន​ការ​​ចរចា​​គ្នា​​រវាង​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ជា​មួយ​​លោក ​សម ​រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​ប្រឆាំង ​ដើម្បី​​ឈាន​ទៅ​​បញ្ចប់​​បញ្ហា​នយោបាយ​​នៅ​​កម្ពុជា​។  

ប្រតិ​កម្មនេះ បានធ្វើ​ឡើង​នៅ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​បណ្ឌិត មាស នី អ្នកសិក្សា​​​ការ​អភិវឌ្ឍ​​សង្គម ​និង​ជា​អ្នកវិភាគ​នយោបាយ ដែល​បានផ្តល់​​បទ​សម្ភាស​​​ជា​មួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ ដោយបាន​បង្ហាញ​បំណង​របស់លោក ចង់ឃើញ​មានការ​ចរចារ​មួយ វាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី។ ជាការ​ចរចារ​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក និង​អឺរ៉ុប នា​អំឡុង​ខែកញ្ញា​ឬ​ខែតុលា​ខាងមុខនេះ។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ជាមួយ​សម្តី​ដាច់​ណាត់ និងធ្ងន់ៗថា «គ្មាន​ការចរចា​ណាមួយ​រវាង​លោក ជាមួយនឹង​លោក​សម រង្ស៊ី នោះឡើយ។

នៅក្នុង​បទ​សម្ភាស​​ផ្តាច់មុខ​​ជាមួយ​គេហទំព័រហ្វ្រេស​ញូ (Fresh News) នៅ​ព្រឹក​ថ្ងៃទី ០៣ កញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្មខ្លាំងៗ ទៅកាន់​អ្នកតាមដាន​ការអភិវឌ្ឍ​សង្គម​​លោក​បណ្ឌិត មាស នី ថា «គ្មាន​ឡើយ ការចរចា​រវាង​លោក និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា កម្ពុជា​ក៏​គ្មាន​វិបត្តិ​នយោបាយ ដូច​ការវិភាគ​របស់​លោក មាស នី នោះឡើយ»។ ទន្ទឹមគ្នា នឹង​ប្រតិកម្ម​ពី​បំណង​របស់​អ្នកវិភាគ​នយោបាយ​កម្ពុ​ជា​លោក​បណ្ឌិត មាស នី ហើយ​នោះ លោក ហ៊ុន សែន ក៏បាន​ព្រមាន​លោក​បណ្ឌិត ឲ្យ​ឈប់​ធ្វើការ​វិភាគ​តទៅទៀត បើ​មិន​យល់​ពី​បញ្ហានយោបាយ​ទេនោះ។

គួរ​ជំរាបជូន​ថា បើ​គ្មាន​ការប្រែប្រួល​ទេនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក និង​កិច្ចប្រជុំ​មួយចំនួនទៀត​នៅ​អឺរ៉ុប នៅក្នុង​ខែកញ្ញា និង​ខែតុលា​ខាង​មុខ​នេះ។ អ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា រំពឹងថា នឹងមាន​ការចរចារ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ ​ដើម្បី​ឈានទៅ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​អះអាងថា ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ ​​និង​អឺរ៉ុប​នេះ នឹង​គ្មាន​របៀបវារៈ​ចរចា​​រឿង​​នយោបាយ​​ណាមួយ​នោះឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ