ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន​៖ រដ្ឋា​ភិបាល​ត្រូវ​ការ​ព័ត៌មាន​ហ៊ាន​និយាយ​ការ​ពិត​ ហ៊ាន​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​

media  
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន @PM Hun Sen

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល​របស់​លោក​ត្រូវ​ការ​នូវ​ព័ត៌មាន​ដែល​មាន​ថាមពល​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ និង​មានភាព​ស្មោះ​ត្រង់​ចំពោះ​វិជ្ជា​ជីវៈគឺ​ទាមទារ​ឲ្យអ្នក​សារព័ត៌មាន​ស្តាប់​គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ និង​ហ៊ាន​ទទួល​យក​ការពិត។ ការ​ប្រកាសនេះ​ធ្វើ​ឡើង​តាម​រយៈ​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ផ្ញើជូន​វេទិកា​និពន្ធនាយក​សារព័ត៌មាន​កម្ពុជា​នៅថ្ងៃសុក្រនេះ។ 

ក្រៅពី​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈឲ្យបាន​ត្រឹមត្រូវ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បានចាត់ទុក​វេទិកា​និពន្ធនាយក​ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ «ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ» ថាមាន​សារៈ​សំខាន់​ទាំង​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឈម។​

​សម្រាប់​កម្ពុជា លោក ហ៊ុន សែន លើក​ឡើងថា កំពុង​ប្រឈម​យ៉ាង​ក្តៅ​គគុក​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែងក្លាយ​បំពុល​បរិយាការ​សង្គម ដែល​ប្រមុខ​រដ្ឋាភិបាល​ថា​បង្ក​ឡើង​ដោយ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ពួកឱកាស​និយម​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

សម្រាប់​វេទិកា​និពន្ធនាយក​នៅថ្ងៃទី២១​ខែធ្នូនេះ ព័ត៌មាន​ក្លែង​ក្លាយ​កំពុង​បង្ក​បរិយា​កាស​អាប់​អួរ​យ៉ាង​ខ្លាំង​ដល់​សង្គម ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​មហា​ជន​ទៅ​លើ​សារ​ព័ត៌មាន​អាជីព។ ដើម្បី​ដោះស្រាយ​បញ្ហានេះ ​វេទិកា​និពន្ធនាយកសារព័ត៌មានកម្ពុជា បានអំពាវ​នាវ​ដល់អាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវ​ចាត់​វិធានការ​ឲ្យ​តឹងរឹង​ចំពោះ​ជន​ណា​ដែល​ផលិត​ និង​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ។

ដោយអះអាងថា​រដ្ឋាភិបាល​តែង​យក​ចិត្ត​ទុក​ដាក់​លើក​តម្កើង​សេរី​ភាព​សារព័ត៌មាន លោក ហ៊ុន សែន ថារដ្ឋាភិបាល​របស់​លោក​ត្រូវ​ការ​នូវ​ព័ត៌មាន​ដែល​មាន​ថាមពល​ប្រកប​ដោយ​ការទទួល​​ខុស​ត្រូវ និង​មានភាព​ស្មោះ​ត្រង់​ចំពោះ​វិជ្ជា​ជីវៈគឺ​ទាមទារ​ឲ្យអ្នក​សារព័ត៌មាន​ស្តាប់​គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ និង​ហ៊ាន​ទទួល​យក​ការពិត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ