អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ​ហ៊ុន ​សែន៖ «​ទោះ​មាន​ឬ​គ្មាន ​EBA ​វា​មិន​ធ្វើ​ឲ្យ​យើង​ស្លាប់ ​តែ​វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ​»​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​នៃ​ការ​បិទ​សន្និបាត​ក្រសួង​មហា​ផ្ទៃ នា​រសៀល​ថ្ងៃ​ទី១៤​កុម្ភៈនេះ បាន​ប្រតិកម្ម​ទៅ​លើ​ការ​ចាប់​ផ្តើម​អនុវត្ត​នីតិ​វិធី​ព្យួរភាព​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា (EBA) ដោយ​សហ​ភាព​អឺរ៉ុប ថា​កម្ពុជា​នឹង​មិន​ស្លាប់​ទេ ប្រសិន​បើ​គ្មាន EBA​។ លោក ហ៊ុន សែន រំលឹក​ឡើង​វិញ​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យ​ភាព​ជាតិ​របស់​ខ្លួន ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ​អ្នក​ណា​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​នៅ​តែ​រក្សា​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​ដៃ​គូរ​ស្មើ​ភាព​គ្នា​ជាមួយ​បណ្តា​ប្រទេស​ទាំង​អស់ តាម​គោល​ការណ៍​កំណែ​ទម្រង់​ខាង​ក្នុង និង​ពង្រីក​មិត្តភាព​ខាង​ក្រៅ​។ ដោយ​មាន​ការ​ចំអក​ទៅ​កាន់​បក្ស​ប្រឆាំង លោក ហ៊ុន សែន ក៏​បាន​ស្វាគមន៍​ដល់​ក្រុមហ៊ុន​អឺរ៉ុប​រាប់​រយ ដែល​មាន​វត្តមាន​នៅ​កម្ពុជា បន្ត​ធ្វើ​ធុរ​កិច្ច​ដោយ​រីក​រាយ ខណៈ​ដែល​មាន​ការ​អះអាង​ថា មាន​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ធ្វើ​ធុរ​កិច្ច និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន fb
ផ្សាយពាណិជ្ជកម្ម
02:49

សូមស្ដាប់ប្រសាសន៍ លោក ហ៊ុន សែន ជុំវិញការលើកឡើងនេះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ