ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

ភ្ជាប់​នឹង​សារ​ជូន​ពរ​ លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​អាជ្ញា​ធរ​បង្កើន​កិច្ច​ការ​ពារ​សន្តិ​សុខ​អំឡុង​ពេល​ភ្ជុំ​បិណ្ឌ​

media លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន @សហការី

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​បង្កើន​កិច្ច​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​ខណៈ​​លោក​ ស​ ខេង​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​បង្គាប់​ឱ្យ​ដាក់​កម្លាំង​ពង្រាយ​នៅ​តាម​វត្ត​អារាម​នានា ​ដើម្បី​ឃ្លាំ​មើល​សកម្ម​​ភាព​​របស់​អតីត​មន្ត្រី​បក្ស​ប្រ​ឆាំង​ដោយ​បារម្ភ​ខ្លាច​ធ្វើ​សកម្ម​ភាព​ណាមួយ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​​​

ដោយ​ភ្ជាប់នឹង​សារជូនពរ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​វេនទី៨នៅថ្ងៃសៅរ៍នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមទំព័រហ្វេសប៊ុកលោកបានរំឭកឱ្យអាជ្ញាធរ បង្កើន​កិច្ច​ការ​ពារ​សន្តិសុខ និងសណ្តាប់ធ្នាប់ព្រម​ទាំង​ជួយសម្រួល​ចរាចរណ៍ជូនពលរដ្ឋ​ដែល​ជួប​ជុំ​គ្នា​ក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌនេះនៅទូទាំង​ប្រទេស។

​ការ​ដាក់បញ្ជារបស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ ស្របពេល​ដែលលោក សម រង្ស៊ី អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឲ្យ​ប្រជាពលរដ្ឋ​​ត្រៀមខ្លួន​ចេញមកទទួលលោក​នៅថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ​ ហើយ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​អាច​យក​​ឱកាស​ជួបជុំពេលបុណ្យ​ភ្ជុំ​ដើម្បី​រៀប​ចំ​ផែន​នេះ​។​​

ចំណែក លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏បានណែនាំដល់អភិបាល​រាជធានី​-ខេត្ត​ ឱ្យ​ដាក់កម្លាំងពង្រាយនៅតាមវត្តអារាមនានា ដើម្បីឃ្លាំ​មើល​សកម្មភាព​របស់​អតីត​មន្ត្រី​បក្សប្រឆាំងដោយបារម្ភខ្លាចធ្វើសកម្ម ភាពណាមួយប៉ះពាល់ដល់សន្តិសុខជាតិ។​ ប៉ុន្តែបន្ទាប់ពីបែក​ធ្លាយ​សារ​ផ្ទាល់មាត់​បែបនេះ លោក​ ស ខេង​ បកស្រាយបន្ថែម​ថា​ បទ​បញ្ជា​ឱ្យ​ទប់ស្កាត់​ផែនការ​របស់​គណបក្ស​ប្រឆាំងនៅតាមវត្តអារាម​ក្នុង​រដូវ​ភ្ជុំ​ថា ​ជា​វិធាន​ការ​​ទប់ស្កាត់​ចលនា​បំបែក​ផ្ទៃក្នុង​ជាតិ​ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ មិនមែន​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​របស់ប្រជាពលរដ្ឋនោះទេ។​

គិតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិជិត៣០នាក់ហើយ ត្រូវ​សមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលរងការចោទប្រកាន់ពីបទញុះញង់ កៀងគរ​មហាជន​ឱ្យទទួល លោក សម រង្ស៊ី នៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ។​ ប៉ុន្តែ​កាលពីថ្ងៃទី​១៨​ខែ​កញ្ញា លោក​ស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ថា ធ្វើ​ឡើង​តាម​អំពើ​ចិត្ត និង​បំពាន​ច្បាប់​ថែម​ទៀត​។ ដូច្នេះ​ហើយ ​លោក​ស្រី​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ