លោក ហ៊ុន សែន៖ ទំនាក់ទំនងដៃគូរវាងសហភាពអឺរ៉ុប និងអាស៊ាន កំពុងស្ថិតនៅលើស្ថានភាពមិនសូវជាល្អទេ
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ២ពាន់នាក់ នាព្រឹកថ្ងៃចន្ទនេះ នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បញ្ហាប្រទេសអាស៊ានជាមួយសហភាពអឺរ៉ុប មិនមែនមានតែកម្ពុជាមួយនោះទេ។ លោក លោក ហ៊ុន សែន បានលើកយកបញ្ហារបស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មកលាតត្រដាងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានព្រមានឈប់ទិញយន្តហោះពីប្រទេសអឺរ៉ុប ខណៈ អ៊ឺរ៉ុប បានគម្រាមឈប់ទិញដូងប្រេងពីម៉ាឡេស៊ី ក៏ដូចជាឥណ្ឌូនេស៊ី ដោយសំអាងថាប្រទេសទាំងពីបានកាប់ឈើ ដើម្បីដាំប្រេងដូង។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ជារួមថាលើទិដ្ឋភាពសិទ្ធិមនុស្ស សហភាពអឺរ៉ុប មានបញ្ហាជាមួយ កម្ពុជា ភូមា និងជាមួយហ្វីលីពីន ដោយឡែកលើទិដ្ឋភាពបរិស្ថានវិញ សហភាពអឺរ៉ុប មានបញ្ហាជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដូច្នេះទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន កំពុងស្ថិតនៅលើទិដ្ឋភាពមួយមិនសូវជាល្អនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
សូមស្ដាប់ប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ