ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
កម្ពុជា

លោក ហ៊ុន សែន បញ្ជាក់​ថា​«ខ្មោច​ដែល​ងាប់​ទៅ​ហើយ មិន​អាច​រស់​ឡើង​វិញ​បាន​ទេ»​

media លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន fb

នៅ​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​ខេត្ត​កណ្តាល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​កាន់​អ្នក​លើក​ឡើង​ពី​ការ​រំពឹង​ថា​មាន​ការ​បន្ធូ​បន្ថយ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ថា កុំ​ឲ្យ​សង្ឃឹម​ថា​ខ្មោច ដែល​ងាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន​នោះ​។ ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន ដូច្នេះ​គឺ បន្ទាប់​ពី​មាន​ការ​លើក​ឡើង ពី​សំណាក់​អ្នក​តាម​ដាន​នយោបាយ និង​សង្គម​កម្ពុជា​មួយ​ចំនួន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា​នឹង​អាច​មាន​ការ​ចរចា ឬ​អាច​មាន​គំនាប​ពី​អន្តរជាតិជំរុញ​​ឲ្យ​មាន​ការ​ចរចា ខណៈ​លោក​នាយក​រដ្ឋមន្ត្រី បាន​ចេញ​ទៅ​បំពេញ​ការងារ និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​។ ដោយ​ឡែក ពាក្យ​ថា​ខ្មោច ដែល​ងាប់​ទៅ​ហើយ​នោះ ត្រូវ​គេ​គិត​ថា​ជា​អតីត​គណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​តុលាការ​កំពូល​ចេញ​សាលដីការ​រំលាយ​ចោល កាល​ពី​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦​នេះ​។ 

សូមអញ្ជើញស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាការរៀបចំជូនដោយ ញឹម សុផល៖ 31/10/2018 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ