ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
កម្ពុជា

​កម្ពុជា​ចិន​គ្រោង​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ស្តី​ពី​ជំនួយ​ចិន នៅ​ក្នុង​វេទិកា​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ​

media  
លោក ហ៊ុន សែន ក្នុងការអញ្ជើញទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅប្រទេសចិន @SPM page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥​មេសា​នេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ» លើក​ទី២ នៅ​ទី​ក្រុង​ប៉េកាំង រយៈ​ពេល៥ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ។ តាមរយៈ​វេទិកា ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ​នេះ កម្ពុជា​និង​ចិន គ្រោង​ចុះហត្ថ​លេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រម​ទាំង​គម្រោង​កិច្ច​សហ​ប្រតិបត្តិការមួយ​ចំនួន​ទៀត។ 

តាម​គម្រោង​នៅ​ក្នុង​វេទិកា ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែងសុន្ទរក​ថា​ពី​មូលបទ​ស្ដីពីការ«បង្កើត​ជោគ​វាសនា​រួម​ដ៏​ត្រចះ​ត្រចង់»។ បន្ទាប់​មក​ទៀត​នៅ​ក្នុងសម័យ​ប្រជុំ​តុ​មូល​របស់​ថ្នាក់​ដឹក​នាំ លោក​នាយករដ្ឋ​មន្ត្រី​កម្ពុជា នឹង​ចែក​រំលែក​ទស្សន​វិស័យលើ​មូលបទ​ក្រោម​ឈ្មោះថា«ការ​ជំរុញ​ការ​តភ្ជាប់ ដើម្បី​ស្វែង​រក​ធនធាន​ថ្មី​សម្រាប់​ការ​រីកចម្រើន»។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយលោក​ប្រធានាធិបតី ស៊ី ជីនពីង លោក​នាយករដ្ឋមន្ត្រី លី ខឺឈាង​និង​ថ្នាក់ដឹក​នាំ​ចិន​មួយ​ចំនួនទៀត។

កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​លោក​ប្រធានា​ធិបតី ស៊ី ជីនពីង នៅ​ឆ្នាំ​២០១៦។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា តាមរយៈ​វេទិកា​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នា​ពេល​កន្លង​មក កម្ពុជា​ទទួល​បាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន ។ ប្រយោជន៍​ទាំង​នោះ​រួមមានៈ ការ​ទម្លាក់​ថវិកា​របស់​ចិន​ក្នុង​ការអភិវឌ្ឍ​ថាមពល​វារី​អគ្គិសនី ការ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន និង​ក្ដី​រំពឹង​ខាង​មុខ​គឺ​ការ​តភ្ជាប់​ផ្លូវ​ជាតិលេខ៥​ទៅ​ផ្លូវ​ជាតិ​លេខ៦​នៅ​តំបន់​ទន្លេសាប។

អ្នក​វិភាគ​មួយ​ចំនួន​បាន​រម្លឹក​កម្ពុជា​ឲ្យ​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ចង់​សម្ព័ន្ធ​មេត្រី​ភាព​នៃគម្រោង​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ។ ប្រយ័ត្ន​ប្រយែង​ព្រោះ​ថា ប្រទេស​ស្រី​លង្កា ជា​ឧទាហរណ៍ដែល​ត្រូវ​ចិន​កាប់​កាប់​កំពុង​ផែ​ទឹក​ជ្រៅ​រយៈ​ពេល​៩៩​ឆ្នាំ​ជា​ថ្នូរ​នឹង​ការ​ទូទាត់​បំណុល​របស់​ចិន។

សូមបញ្ជាក់ជូនថា គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ ​គឺ​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សកល​ដែល​បើក​សម្ពោធ​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង តាម​រយៈ​ការ​រៀបចំ​ជំនួប​កំពូ​ល​លើកទី១​ក្នុង​ឆ្នាំ​២០១៧។ ជំនួប​លើក​ទី១​កាល​ណោះ ចូលរួម​ដោយ​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិ​បាល​​២៩​រូប ខណៈ​ជំនួប​លើក​ទីពីរ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នេះ មាន​ការ​ចូល​រួម​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិ​បាល​ក្រោយ​៣៧​រូប។ កម្មវត្ថុ​នៃ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ គឺ​បង្កើន​ការ​តភ្ជាប់ផ្លូវ​ពាណិជ្ជ​កម្ម​រវាង​ចិន​ជាមួយ​ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ។ នៅ​ក្នុង​គម្រោង​នេះ មាន​ការ​សាងសង់ កំពុងផែ ផ្លូវរថភ្លើង អាកាសយា​នដ្ឋាន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ