ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
«បន្ថយផ្កាយលើស្មា» ជាកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកងទ័ព និង នរគបាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៧
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គ្រោងនឹងធ្វើការកែទម្រង់ស៊ីជម្រៅនៅក្នុងក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ។ កំណែទម្រង់ស៊ីជម្រៅនេះ គឺការកាត់បន្ថយចំនួន «ផ្កាយនៅលើស្មា» ចេញខ្លះទៅតាមតួនាទី និងភារកិច្ច។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងក្រសួងការពារជាតិ អ្នកអាចពាក់ផ្កាយ៤បានមានតែពីររូបប៉ុណ្ណោះគឺរដ្ឋមន្រ្តីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ។ អ្នកវិភាគនៅកម្ពុជាប្រកាសគាំទ្រនូវកំណែទម្រង់ស៊ីជម្រៅនេះ តែក៏កំពុងរង់ចាំមើលការអនុវត្តជាក់ស្តែងផងដែរ។