ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
កម្ពុជា

លោក​ ហ៊ុន សែន លើក​ទឹក​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ទុន​ទៅ​កសិករ​ដាំ​អំពៅ​ដើម្បី​ផ្គត់​ផ្គង់​ការ​ផលិតស្ករ

media  
លោក ហ៊ុន ​សែន ​ក្នុង​​ថ្ងៃ​​សម្ពោធ​​រោង​​ចក្រ​​ផលិត​​ស្ករស​​ កៀ​ប​​ទឹក​​អំពៅ ​​ក្នុង​​ភូមិ ​​ពោធិទាប​​ ឃុំ ​​ម្លូ​​ព្រៃ​​១​​ ស្រុក​​ ឆែប​​ ខេត្ត​​​ព្រះវិហារ។​ @Samdech Hun Sen, Cambodia Prime Minister

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៩ មេសា​នេះ បាន​ជំរុញ​ទៅ​ក្រុម​ហ៊ុន​ផលិត​ស្ករស​ក្នុង​ស្រុក​ឲ្យ​ផ្ដល់​ទុន​ឬ​វត្ថុ​ធាតុ​ដើម​ទៅ​កសិករ​សម្រាប់​ជា​មធ្យោបាយ​ដល់​ពួក​គេ​ក្នុង​ការ​ដាំដើម​អំពៅ​ដើម្បី​ផ្គត់​ផ្គង់​ការ​ផលិត​ស្ករស​ត្រឡប់​មក​វិញ។​ នេះ​ជា​ផ្នែក​មួយ​ ដែល​លោក​ ហ៊ុន សែន យល់​ថា​នឹង​បញ្ចៀស​បាន​ការ​បិទ​ទ្វារ​រោងចក្រ។ ការ​លើក​ទឹក​ចិត្ត​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​បន្ទាប់​ពី​លោក​ទទួល​ស្គាល់​ថា កសិករ​ខ្មែរ​ច្រើន​ណាស់​ ដែល​កំពុង​ធ្វើ​ស្រូវ​ និង​ដំណាំ​ទទួល​បាន​ផល​តិច​តួច។

ពី​ខេត្ត​ព្រះវិហារ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​ Rui Feng International Co. Ltd លោក ហ៊ុន សែន បាន​ជំរុញ​បន្ថែម​ទៅ​ក្រុម​ហ៊ុន​ឲ្យ​ខិតខំ​ចង់​សម្ព័ន្ធ​ភាព​ជាមួយ​កសិករ​ដើម្បី​ពួក​គាត់​ដាំ​ដើម​អំពៅ​ និង​ត្រូវ​ទទួល​ទិញ​ត្រឡប់​មក​វិញ។ សម្លេង​លោក ហ៊ុន សែន៖
 
លោក ហ៊ុន សែន បាន​ចាត់​ទុក​រោង​ចក្រ​ផលិត​របស់ Rui Feng International Co. Ltd
ជា​ការ​វិនិយោគ​ដ៏​ធំ​សម្បើម​មួយ​បើ​ប្រៀប​ធៀ​នឹង​រោងចក្រ​ផលិត​ស្ករស​ដទៃ​ទៀត​ ដែល​កំពុង​ដំណើរ​ការ​នៅ​កម្ពុជា។ រោងចក្រ​ផលិត​ស្ករស​មួយ​នេះ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​៣៦០​លាន​ដុល្លារ​ ដែល​នាំ​មក​នូវ​ការ​ផលិត​ច្រើន​បែប។ ក្នុង​នោះ​ដំណាក់​កាល​ទី​១​ នឹង​ផលិត​បាន​ស្ករស​១​លាន​៨​សែន​តោន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ក្នុង​ពេល​ខាង​មុខ។ ដំណាក់​កាល​ទី​២​ ផលិត​​បាន​ថាមពល​អគ្គិសនី​30​មេហ្គាវ៉ាត់ ដែល​ទាញ​ចេញ​ពី​កាក​អំពៅ។
 
ទំហំ​អគ្គិសនី​ប៉ុណ្ណេះ លោក ហ៊ុន សែន ជឿ​ថា​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់​ភ្លើង​នៅ​ខេត្ត​ព្រះវិហារ។ ដែល​ពី​ដំបូង​ឡើយ​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ខេត្ត​ព្រះវិហារ​រដ្ឋ​មាន​គម្រោង​ទិញ​ពី​ប្រទេស​ឡាវ។ លោក ហ៊ុន សែន ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​ស្ករស​មួយ​នេះ​យ៉ាង​ហោច​ណាស់​ត្រូវ​ការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចន្លោះ​ពី​៧០០០​ទៅ​១៤០០០​នាក់។
 
លោក ហ៊ុន សែន បាន​ជំរុញ​បន្ត​ទៀត​ឲ្យ​ក្រុម​ហ៊ុន​យក​ចិត្ត​ទុក​ដាក់​សាង​ផ្ទះ​សម្រាប់​កម្មករ​ក្នុង​ការ​ស្នាក់​នៅ ការ​ថ្នាក់ថ្នម និង​មាន​ប្រាក់​ខែ​សមរម្យ។ ដោយលោក​យល់​ថា​ ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​តាម​រយៈ​ការ​ធ្វើ​ចំណាក​ស្រុក។
 
ដោយឡែក​តាម​ការ​បង្ហើប​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តិច​ទៀត​កម្ពុជា​នឹង​ឈាន​ទៅ​ផលិត​អាកុល​ដោយ​ខ្លួន​ឯង​នឹង​ជំនួស​ឲ្យ​ការ​នាំចូល​ដើម្បី​នាំ​ចេញ។ និង​ឈាន​ទៅ​ផលិត​ជី​សេរីរាង្គ​ដោយ​ខ្លួន​ឯង​ដើម្បី​ប្រើប្រាស់​ទៅ​លើ​ការ​ដាំ​អំពៅ​ និង​សម្រាប់​តម្រូវ​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ