អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន៖ គ្មាន​ការ​ចរចា​ជាមួយ​សង្គ្រោះ​ជាតិ រឿង​អ្នក​ប្រឈម​នឹង​ច្បាប់​នោះ​ទេ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា​នេះ បាន​ថ្លែង​សារ​នយោបាយ​ធ្ងន់​ៗ​ឆ្លើយ​តប​នឹង​ការ​វិវត្ត​នយោបាយ​ ដែល​កំពុង​តាន​តឹង​រវាង​គណបក្ស​ធំ​ៗ​ទាំង​ពីរ និង​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ ដែល​អំពាវ​នាវ​ឱ្យ​សម្រប​សម្រួល និង​វិល​ចូល​តុ​ចរចា​ឡើង​វិញ។ សារ​ទាំង​នោះ​រួម​មាន ទី​១ ការ​ស្នើ​ឱ្យ​អន្តរជាតិ​កុំ​លូក​លាន់​កិច្ចការ​របស់​កម្ពុជា​ ដែល​ជា​រដ្ឋ​មាន​អធិបតេយ្យ​ភាព​ ព្រោះ​តែ​រឿង​បុគ្គល ទី២ ​គឺ​ការ​បែង​ចែក​ដាច់​ពី​គ្នា​រវាង​កិច្ច​ការ​គណបក្ស​នយោបាយ​ និង​ស្ថាប័ន​របស់​រដ្ឋ​ ដែល​មាន​រដ្ឋាភិបាល សភា និង​តុលាការ។ ទី៣​ ការ​ថ្កោល​ទោស​យ៉ាង​ដាច់​ណាត់​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង​ ដែល​ចោទ​ថា លោក​ហ៊ុន ម៉ាណែត គឺ​ជា​កូន​ប្រុស​មេដឹកនាំ​វៀតណាម។ ទាក់​ទង​នឹង ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច បាន​ប្រកាស​ជំហរ​ជា​ផ្លូវ​ការ​ថា គណបក្ស​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​របៀប​វារៈ​ ដែល​ស្នើ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ និង​អ្នក​ដែល​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។សូម​ស្តាប់​ប្រសាសន៍លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន៖

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ