អានតួអត្ថបទ
កម្ពុជា

បញ្ហា​ព្រំដែន​គឺ​ជា​ប្រធាន​បទ​ធំ​របស់​លោក ​ហ៊ុន សែន​ ជាមួយ​ខ្មែរ​នៅ​បារាំង​

លោ​ក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​២៥​ តុលា ​បាន​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ប្រមាណ​៨០​០នាក់។ ​ក្នុង​ជំនួប​នោះ ​លោក​ហ៊ុន សែន​ លើក​ថ្លែង​សារ​នយោបាយ​ប្រមាណ​២​ម៉ោង​ ដែល​មាន​ទាំង​បញ្ហា​សេដ្ឋកិច្ច​ បញ្ហា​កម្ពុជា​-អាស៊ាន​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-បារាំង​ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ យ៉ាង​ណា​ក៏​ដោយ​ សំណុំរឿ​ង​ព្រំដែន​ កម្ពុជា​-វៀតណាម​ជា​ប្រធាន​បទ​ធំ។​

លោកហ៊ុន សែន​ ក្នុង​ជំនួប​សំណេះ​សំណាល​រវាង​ពលរដ្ឋ​ខ្មែរ​ និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។​
លោកហ៊ុន សែន​ ក្នុង​ជំនួប​សំណេះ​សំណាល​រវាង​ពលរដ្ឋ​ខ្មែរ​ និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។​ @Samdech Hun Sen
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ព្រំដែន​គឺ​ជា​សារ​នយោបាយ​ធំ​ជាង​គេ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ និង​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង។ ​លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ជាង​៣០​ឆ្នាំ​នៅក​ម្ពុជា​ បាន​លើក​ឡើង​ពី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ​និង​បញ្ហា​ព្រំដែន​ស្មុគ​ស្មាញ​ និង​ស៊ាំ​ញ៉ាំ​រវាង​​កម្ពុជា​-វៀតណាម។ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ចំណាយ​ពេល​ប្រមាណ​១​ម៉ោង​ ដើម្បី​ពន្យល់​ និង​បក​ស្រាយ​ជុំវិញ​សំណុំ​រឿង​ព្រំដែន​នេះ។​ រឿង​ព្រំដែន​ដែល​លោក ​មាន​សមរភូមិ​ចំនួន​ពីរ​ គឺ​សមរភូមិ​ក្នុង​ស្រុក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ និ​ងសមរភូមិ​រវាង​កម្ពុជា​ និង​វៀតណាម។ ​ក្នុង​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​មិន​ភ្លេច​ពី​ការ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​របស់​លោក ​សម រង្ស៊ី និង​លោក ​កឹម សុខា​នោះ​ទេ។​ គណបក្ស​ប្រឆាំង​ បាន​ប្រើ​នយោបាយ​ឃោសនា​បំពុល​បរិយាកាស​ខុស​ពី​ការ​ពិត​ដែល​ត្រូវ​បង្ខំ​ឱ្យ​លោក​ត្រូវ​តែ​ប្រើ​យន្ត​ការ​ច្បាប់​ ដើម្បី​ទប់ស្កាត់។​ លោកហ៊ុន សែន​បាន​លើក​ឡើង​ពី​ករណី​លោក ​ហុង ​សុខហួរ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​តែ​សំណុំរឿ​ង​ព្រំដែន​នេះ​ដែរ។​

ក្រៅ​ពី​នេះ ​ករណី​តំបន់​ដាក់​ដាំ ​និង​តំបន់​ដាក់​ហូត ​នៅ​ខេត្ត​រតនៈ​គីរី ​ក្នុង​សំណុំ​រឿង​ព្រំដែន​ជាមួយ​វៀតណាម ​ក៏​ជា​អ្វី​ដែល​ត្រូវ​បកស្រាយ​ផង​ដែរ។ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ នៅ​តែ​ចិញ្ចឹម​ចិត្ត​ទាមទារ​ផ្ទៃដី​ប្រមាណ​៥១​គីឡូម៉ែ​ត្រ​ក្រឡា​ ពី​ប្រទេស​វៀតណាម​មក​វិញ ​ព្រោះ​ថា ​ការ​គូស​ផែនទី​ដែល​បារាំង​បន្សល់​ទុក​ ខុស​ពី​សេចក្តី​សម្រេច​របស់​អគ្គ​ទេសា​ភិបាល​បារាំង​នា​សម័យ​អាណា​និគម។ ​ត្រង់​ចំណុច​នេះ ​ប្រមុខ​រដ្ឋាភិបាល​រូបនេះ​ បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​ដែល​កំណត់​ឱ្យ​កម្ពុជា​ប្រើប្រា​ស់ផែនទី​តែ​មួយ​ គឺ​ផែនទី​បោន ​ខ្នាត​១/១​រយ​ពាន់។ ​បើតា​ម​លោក​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​ធម្មនុញ្ញ​នេះ ​គឺ​មិន​អាច​ឱ្យ​ខ្មែរ​ការពារ​ផ្ទៃដី​បាន​គ្រប់​ផ្នែ​កនោះ​ទេ​ព្រោះ​ថា ​ក្នុង​ក្តី​ជាមួយប្រទេស​ថៃក​ម្ពុជា​ប្រើ​ផែនទី​ខ្នាត​១/២​រយ​ពាន់ ​ដោយ​ឡែក​ជាមួយ​នឹង​វៀតណាម​និង​ឡាវ​កម្ពុជា​ប្រើប្រាស់​ផែនទី​បោន​ ខ្នាត​១/១​រយ​ពាន់ ​ចំពោះព្រំ​​ដែនទឹ​ក​ជាមួយ​វៀតណាម ​កម្ពុជា​ប្រើ​ប្រាស់​ផែនទី​ខ្នាត​១/៣​រយពាន់។​

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​មិន​បាន​បង្ហាញ​ពី​ចេតនា​ ឬ​ព្រលយ​ពី​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​នោះ​ឡើយ។ ​សូម​បញ្ជាក់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​បារាំង​ តាម​សំណើរ​របស់​ប្រធានាធិបតី​បារាំង​លោក​ ហ្វ្រង់ស័រហូឡង់ ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៧។​

សូម​បញ្ជាក់​ថា​ក្រៅ​ពី​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ​លោក ​សម រង្ស៊ី។ ​លោក សម រង្ស៊ី ដែល​បាន​ប្រដូច​លោក​ជាមួយ​មេដឹកនាំ​ផ្តាច់​ការ​ហ្គាដាហ្វី។ ​ហ៊ុន សែន​ប្រកាស​ថា​ បើ​លោក​សម រង្ស៊ី​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​វិញ ​គឺ​ត្រូវ​សុំទោស​លោក​ជា​សាធារណៈ។ ​យ៉ាង​ណា​ក៏​ដោយ ​ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​ គឺ​ធ្វើ​ឡើង​ក្រោម​សំពាធ​បាតុកម្ម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ