អានតួអត្ថបទ
បទសម្ភាស

លោក ហួត អេងតុង ៖ សមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មិនធ្លាប់ផ្សព្វផ្សាយថា គ្រឹះស្ថានរបស់ខ្លួនជា គ្រឹះស្ថានរដ្ឋទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី១៦ កុម្ភៈ ប្រាប់ពលរដ្ឋថា ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទានជនបទ ជា គ្រឹះស្ថានឯកជន ព្រមទាំងព្រមានដល់ ជនណា ដែល​ហ៊ាន​ដើរ​ឃោសនា​បោក​ប្រាស់ពលរដ្ឋពីបញ្ហាបំណុល ខ្ចីហើយមិនបាច់សង នឹងត្រូវមាន​ទោស​តាម​ច្បាប់។ លោក ហួត អេងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា លោកមិនបានដឹងពី មូលហេតុនៃការឃោសនាបោកប្រាស់ថា គ្រឹះស្ថានធនាគារ និង​មីក្រូ​ហិរញ្ញវត្តុ​ឯកជន ជា គ្រឹះស្ថានរបស់រដ្ឋយ៉ាងដូចម្តេចទេ? តែលោកជឿជាក់ថា សមាជិក​សមាគម មិនដែលផ្សព្វផ្សាយថា គ្រឹះស្ថានរបស់ខ្លួន ជា គ្រឹះស្ថានរដ្ឋឡើយ។ យ៉ាងណា​ក៏ដោយ សមាជិកទាំង ៨៣ គ្រឹះស្ថាន របស់លោក បាន​ព្រមព្រៀងគ្នា​បិតបន្ថែមពាក្យថា «គ្រឹះស្ថា​ន​ឯកជន» នៅរាល់ស្លាកយីហោរបស់ខ្លួន ដើម្បីចៀសវាងការភ័ន្តច្រលំ និង​ដើម្បី​អនុវត្ត​តាម​ការណែនាំរបស់រាជរដ្ឋាភិបាល។ 

លោក ហួត អេងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក ហួត អេងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ