អានតួអត្ថបទ
កម្ពុជា

ឆមាស​ទី​១ ឆ្នាំ​២០១៦៖ បទ​ល្មើស​គ្រឿង​ញៀន​កើន​ឡើង តែ​ចំនួន​គ្រឿង​ញៀន​ថយ​ចុះ

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​យុត្តិធម៌​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ប្រមាណ​២.១៥៨​ករណី កើត​ឡើង​៣៧​ភាគ​រយ​លើស​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លង​ទៅ។ ចំណែក​មនុស្ស​ប្រមាណ​ប្រមាណ​៥.២៦៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ទាក់​ទង​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រូបភាពចាស់៖ ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២
រូបភាពចាស់៖ ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦នេះ អាជ្ញាធរ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ប្រមាណ​.១៥៨​ករណី ​ហើយកាល​ពី​ឆមាស​ទី១​ ឆ្នាំ​២០១៥​ អាជ្ញាធរ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ប្រមាណ​.៥៧៣​ករណី។​ ​នេះ​បើតាម​ លោក​​មាស​​ វិរិទ្ធ​ អគ្គ​​លេខាធិការ​​នៃ​​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​​ញៀន។​

លោក​បាន​បញ្ជាក់​ថា​មូល​ហេតុ​នៃ​ការ​កើន​ឡើង​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​នេះ ​ដោយ​សារ​តែ​សមត្ថកិច្ច​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ ​ហើយ​សមត្ថ​កិច្ច​បាន​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់មូល​ដ្ឋាន​។ ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​ពី​ថ្នាក់​ជាតិ ​ទៅស​មត្ថកិច្ចមូ​លដ្ឋា​ននោះ ​ព្រោះដោ​យ​សារ​តែស​មត្ថ​កិច្ចថ្នាក់​ជាតិ​មិន​អាច​ចុះប​ង្រ្កាប​គ្រ​ប់​កន្លែង​ទេ ​គឺ​មាន​តែ​សមត្ថ​កិច្ច​នៅ​តាម​មូល​ដ្ឋាន​ទេ។​​ លោក​ក៏​បាន​អំពាវ​នាវឲ្យសមត្ថ​កិច្ច​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋានទៀត​ ដើម្បី​បង្កើត​យន្តការ​នៅ​ភូមិ​ឃុំ ​ទើបអា​ចដោះ​ស្រាយបះញ្ហា​គ្រឿង​ញៀន​បាន​។

បើទោះ​បី​ជាករណី​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​ក៏​ដោយ ​ប៉ុន្តែ​ចំនួន​គ្រឿង​ញៀន​ដែល​អាជ្ញាធរ​ចាប់​បាន​គឺមាន​ចំនួន​តិច​ទៅ​វិញ​ទេ ​ក្នង​រយៈ​ពេល៦ ​ខែឆ្នាំ​២០១៦ ​ពោល​គឺ​​បរិមាណ​នេះ​មាន​ការថយចុះប្រៀបធៀននឹងងរយៈ​ពេល​​ដូ​ចគ្នា​​កាល​ពី​ឆ្នាំមុន។​ គ្រឿង​ញៀន​ ដែល​អាជ្ញាធរ​ចាប់​បាន​នៅពេល​នេះ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​មិន​អាច​កំណត់​តម្លៃជា​ទឹក​ប្រាក់​បាន​នៅ​ឡើយ​ទេ។​ នេះបើតាមលោក មាស វិរិទ្ធ។

លោក​បន្ថែម​ថា ​រាល់​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន ដោយ​សមត្ថកិច្ច ឬ​នគរបាល​យុត្តធម៌ ជន​ល្មើស ឬ​ជន​សង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទាំង​អស់ ហើយ​តុលាការ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ថា​អ្នក​ណា​មាន​ទោស ហើយ​អ្នក​ណា​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ។

សូមបញ្ជាក់ថានៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ថ្ងៃទី២៦មិថុនា កន្លង​ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​​បាន​​ដុត​​បំផ្លាញ​គ្រឿងញៀន​ប្រមាណ១,៦៤តោន រួម​មាន​មេ​តំហ្វេតាមីន ហេរ៉ូអ៊ីន កញ្ឆាស្ងួត ដែល​រឹប​អូស និង​ចាប់​បាន​កាល​ពី​ឆ្នាំ​២០១៥៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ