អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ឆ្នាំ​២០១៩​៖ កម្ពុជា​រឹប​អូស​សាច់​ប្រាក់​នាំ​ចូល​ខុស​ច្បាប់​ជាង​១០​លាន​ដុល្លារ​ពី​ជន​បរទេស​

កាល​ពី​ល្ងាច​ម្សិល​មិញ មន្រ្តី​គយ នៅ​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់ ដោយ​សារ​នាំ​លុយ​ចូល​ចំនួន​៩០​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់។ នេះ​ជា​ករណី​រឹប​អូស​សាច់​ប្រាក់​នាំចូល​ខុស​ច្បាប់​ផ្ទួនៗ​គ្នា បន្ទាប់​ពី​ចាប់​ខ្លួន​ជន​ជាតិ​កូរ៉េ​២នាក់​ ជាមួយ​នឹង​ប្រាក់​ជាង​២លាន​ដុល្លារ​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​កាល​ពីថ្ងៃទី៧​ខែកក្កដា។ ជា​តុល្យការ​ធ្វើ​ឲ្យ​ចំនួន​ទឹក​ប្រាក់​ដែល​រឹបអូស​បាន​កើន​ឡើង​ដល់​ជាង​១០​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​បង្រ្កាប​ការ​នាំ​ចូល​លុយ​ខុស​ច្បាប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​។ 

លុយដុល្លារអាមេរិក (រូបតំណាង)
លុយដុល្លារអាមេរិក (រូបតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

ជន​ជាតិ​ចិន​៣នាក់​ដែល​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ជាមួយ​ទឹក​ប្រាក់​៩០​ម៉ឺន​ដុល្លារ​នៅ​ល្ងាច​ថ្ងៃទី០៩​កក្កដាគឺ​មាន​ឈ្មោះ Huang Canming អាយុ​២៧​ឆ្នាំ ឈ្មោះ Yang Yongwei អាយុ​២៦​ឆ្នាំ​។ អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ហុង​កុង ប្រទេស​ចិន មក​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ខណៈ​ឈ្មោះ Zizheng Zheng អាយុ​៣២​ឆ្នាំ ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ​។

ប្រាក់​ដែល​ជន​សង្ស័យ ដាក់​ក្នុង​កាបូប​យួរ​ដៃ​ចំនួន​៣ គឺ​មាន​ចំនួន ៩០ម៉ឺន​ដុល្លារ ដោយ​មន្ដ្រី​គយ និង​រដ្ឋា​ករ បញ្ជាក់​ថា ជា​ប្រាក់​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា សមត្ថកិច្ច​កម្ពុជា​នៅ​ព្រលាន​យន្ដ​ហោះ​ខេត្ត​សៀម​រាប ក៏​បាន​ចាប់​ខ្លួន​ជន​ជាតិ​កូរ៉េ​២នាក់ ជាមួយ​ទឹក​ប្រាក់​ជាង​២លាន​ដុល្លារ មក​ពី​ទីក្រុង​ហុងកុង​ផង​ដែរ​។

លើស​ពី​នេះ​ទៀត កាល​ពី​ខែ​មេសា ឆ្នាំ២០១៩នេះ តុលា​ការ​កម្ពុជា​បាន​សម្រេច​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​៣នាក់​ពាក់​ព័ន្ធ​នាំ​លុយ​ជាង ៣លាន​៥សែន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់ ពី​ទីក្រុង​ហុងកុង ក្រោម​បទ​ចោទ លាង​សម្អាត​ប្រាក់ និង​ប្រឆាំង​ហិរញ្ញ​ទាន​។ ក្រោយ​មក នៅ​ថ្ងៃទី០១ ខែមិថុនា​ឆ្នាំ២០១៩​ដដែល តុលាការ​កម្ពុជា​ក៏​បាន​ឃុំ​ខ្លួន​បុរស​ជន​ជាតិ​ចិន​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ករណី​ដឹក​លុយ​ជាង​៨៥​ម៉ឺន​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុង​កុង​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់​។

យោង​តាម​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ក្នុង​ឆមាសទី ១ ឆ្នាំ ២០១៩​នេះ អាជ្ញាធរ​កម្ពុជា បាន​ឃាត់​ខ្លួន និង​បង្ក្រាប​ការ​នាំ​ចូល​សាច់​ប្រាក់​ផ្ទាល់​តាម​ព្រលាន​យន្ត​ហោះ ប្រមាណ​ជាង​៤លាន​ដុល្លារ​។ ក្រៅ​ពីនេះ ទឹក​ប្រាក់​ជិត ១០​លាន​ដុល្លារ ត្រូវ​បាន​រក​ឃើញ​ថា ជា​លុយ​កខ្វក់ តាម​រយៈ​លំហូរ​ចេញ​ចូល​នៃ​បច្ចេកវិទ្យា ឬ តាម​រយៈ​ធនាគារ​។

ផ្អែក​លើ​ករណី​ទាំង​អស់​នេះ នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ចិន​កំពុង​តែ​រំដោះ​លុយ​របស់​ខ្លួន​ចេញ​ពី​ទូដែក​នៅ​ហុងកុង​ចូល​មក​កម្ពុជា​ឬ​យ៉ាង​ណា ខណៈ​ទីក្រុង​ហុងកុង​នឹង​ដូរ​ទៅ​តំបន់​មួយ​ដែល​មាន​ប្រព័ន្ធគ្រប់​គ្រង​តែ​មួយ​នៅ​ឆ្នាំ​២០៤៧​នោះ​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ