អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ច្បាប់​ថ្មី​ស្តី​ការ​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ​ចាប់​ផ្តើម​អនុវត្ត​ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយក​សាលា​បឋម​សិក្សា​មួយ​រូប​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​ជំនុំ​ជម្រះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៣ ឧសភា ក្រោម​បទ​ចោទ​ប្រកាន់ ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ។ សម្រាប់​កម្ពុជា នេះ​គឺ​ជា​ករណី​ទី​មួយ​ហើយ ដែល​តុលាការ​ខ្មែរ​បាន​អនុវត្ត​ច្បាប់​នៃ​ការ​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​ច្បាប់​នេះ​ទើប​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ចុង​ខែ​កុម្ភៈ។ អ្នក​វិភាគ​ថា នេះ​គឺ​ជា​សារ​មួយ​សម្រាប់​ពលរដ្ឋ កុំ​ឲ្យ​មាន​ការ​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ​ទៀត។

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ @REUTERS/Samrang Pring
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ