អានតួអត្ថបទ
កម្ពុជា-សង្គម

​របាយការណ៍៖ ពលរដ្ឋ​កម្ពុជា​ជិត​៣០​ភាគ​រយ ខ្ចី​ប្រាក់​ឯក​ជនយកទៅ​ព្យាបាល​ជំងឺ​

សាកល​វិទ្យាល័យ​មួយ​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រា​លី ទើប​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ថ្ងៃទី ០៥ វិច្ឆិកា បង្ហាញថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​ជិត​៣០% បាន​ខ្ចី​ប្រាក់​ពី​ផ្នែក​ឯកជន ដើម្បី​យក​ទៅ​ព្យា​បាល​ជំងឺ​។ បន្ថែម​លើ​នេះ របាយការណ៍​ក៏​បង្ហាញ​ដែរ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ចំណាយ​ប្រាក់​ហោ​ប៉ៅ​ច្រើន​ជាង​គេ ដើម្បី​ព្យាបាល​ជំងឺ ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន​។ 

ប្រជាជនដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ (រូបភាពទូទៅ)
ប្រជាជនដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ (រូបភាពទូទៅ) @Internet
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ដោយ​ការ​ស្ទង់​មតិ​លើ​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​ជា ៥ពាន់​គ្រួសារ ជុំវិញ​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ថា ២៨.១ភាគ​រយ ​នៃ​ប្រជាជន​កម្ពុជា បាន​ថែ​ទាំ និង​ព្យា​បាល​សុខ​ភាព​របស់​ពួក​គេ ដោយ​ការ​ខ្ចី​ប្រាក់​។ របាយការណ៍​ស្រាវជ្រាវរបស់​សកលវិទ្យាល័យអូ​ស្ត្រាលីដែ​លមានឈ្មោះថា UNSW បានលើ​កឡើងថា បើទោះបីជា​មានអ្នកខ្លះថា មិនខ្វល់អំពីកា​រខ្ចីប្រាក់​ពីឯកជនដើម្បី​បង់ថ្លៃការព្យាបា​លជំងឺក្តី ប៉ុន្តែប្រជាជ​នប្រមាណជា៥​៥%បានបង្ហាញបទពិ​សោធន៍ថា បាន​ព្រួយបារម្ភលើ​បញ្ហាហិ​រញ្ញវត្ថុនេះ។ ក្នុងនោះ ជាម​ធ្យមពួកគេ​បានខ្ចីប្រាក់១២៥ដុ​ល្លារ, ២០០ដុល្លារដែ​លមានការប្រា​ក់ខ្ពស់ និង ៧៥ដុល្លា​រដែលការខ្ចីដោ​យមិនមាន​ការប្រាក់។ ហើយជាមធ្យ​មការសងត្រលប់ទៅ​វិញ គឺមានរយៈ​ពេល៨ខែ ប៉ុន្តែ៧៥%នៃប្រជាជ​នបានពន្យាកាសងត្រល​ប់លើសពីមួ​យឆ្នាំឬ១២ខែ​។

លោក Augustine Asante សាស្ត្រាចារ្យ​សុខភាពសាធារណៈនិង​សហគមន៍ឱសថសាស្ត្រ​នៃសកលវិ​ទ្យាល័យ UNSW ទីក្រុងស៊ីដនី (Sydney) នៃប្រទេ​សអូស្ត្រាលី បាននិ​យាយនៅ​ក្នុងរបាយកា​រណ៍នេះថា ប្រាក់២០០ដុល្លារ គឺជា​ចំនួនដ៏ច្រើនសម្រា​ប់ពលរដ្ឋដែ​លមានចំណូ​លមធ្យម​កម្រិតទាប​នៅក្នុងប្រ​ទេសកម្ពុជា​។ លោកបា​នលើកឧទាហរ​ណ៍ថា ប្រសិនបើ​អ្នករស់នៅក្នុងប្រទេ​សអូស្ត្រាលី អ្នកប្រ​ហែលគិតថា ប្រាក់២០០ដុល្លារ មិនច្រើ​ននោះទេ ប៉ុន្តែនៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា វាប្រហែលជា៧%​នៃ​ចំណូលប្រចាំថ្ងៃ​របស់​ពួក​គេ​។

យ៉ាងណាក្តី អ្នក​សរសេររបាយការណ៍​លោក Augustine Asante បាន​និយាយថា ការសិក្សា​ថ្មីនេះ គឺជា​សារដ៏​ច្បាស់​មួយបញ្ជាក់ថា បញ្ហា​សុខភាពសាធារណៈ​របស់ប្រជាជន​កម្ពុជា គឺត្រូវ​ការការពារជា​ចាំបាច់ ដើម្បីឆ្ពោះទៅកាន់​គោលដៅ អភិ​វឌ្ឍន៍សុខភាពសក​ល (UHC)។ អ្ន​កសរសេររបា​យការណ៍ដ​ដែលបានស្មា​នទុកថា នៅរយៈពេ​ល៥ឆ្នាំនៅមុ​ខទៀត ពលរដ្ឋ​កម្ពុជាប្រហែលជាអា​ចគ្រប់គ្រងលើ​ការព្យាបាលជំងឺ​របស់ខ្លួនបា​នហើយ ក៏ប៉ុន្តែ​រដ្ឋាភិបាលចាំបា​ច់ត្រូវធ្វើការងារជា​ច្រើនទៀត ហើយឲ្យ​បានលឿនបំផុត ប្រសិន​បើពួកគេចង់សម្រេច​គោលដៅគ្រប់គ្រង​ប្រព័ន្ធសុខភាពសកល (UHC)។ បន្ថែមលើ​នេះ របាយការណ៍ក៏បង្ហាញ​ដែរថា កម្ពុជា​ជាប្រទេស​មួយដែលពលរដ្ឋ​ចំណាយប្រាក់ហោប៉ៅ​ច្រើនជាងគេ ដើម្បីព្យាបាល​ជំងឺ ក្នុងចំណោម​ប្រទេសនៅ​តំបន់អាស៊ាន​។ ហើយ​ក្នុងនោះប្រជាពលរដ្ឋកម្ពុជា​បានជ្រើសរើសយក​ការព្យាបាល​ជំងឺនៅមន្ទីរពេទ្យ​ឯកជន ជាជាង​មន្ទីរពេទ្យរដ្ឋ បើទោះ​បីជាការបង់ថ្លៃសេវា​មានតម្លៃខ្ពស់​ជាងក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ