អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុម​អ្នក​ជំនាញ៖ ឥណ្ឌា ជា​ជម្រើស​មួយ​ទៀត​ដែល​កម្ពុជា​អាច​ទាញ​ផល​ប្រយោជន៍​បាន​ច្រើន​បន្ទាប់​ពី​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សុក្រ​ទី​២៦ មករា​នេះ គឺ​ជា​ថ្ងៃ​ទី​២​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន​ សែន នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ ភាគី​កម្ពុជា និង​ឥណ្ឌា ក៏​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ដែល​ជំរុញ​ការ​រឹត​បន្តឹង​ចំណង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ អ្នក​ជំនាញ​ទាំង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ទាំង​ទំនាក់​ទំនង​អន្តរជាតិ និង​ផ្នែក​សេដ្ឋកិច្ច សុទ្ធ​តែ​មើល​ឃើញ​ពី​ផល​ប្រយោជន៍​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​មហា​យក្ស​អាស៊ី​មួយ​នេះ។ ត្បិត​ថា មិន​ទាន់​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ដូច​ចិន ប៉ុន្តែ​ក្រុម​ជំនាញ​អះអាង​ថា​ ឥណ្ឌា គឺ​ជម្រើស​មួយ​ទៀត​ដែល​កម្ពុជា​មិន​ត្រូវ​មើល​រំលង​ឡើយ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន​ សែន នៅ​ក្នុង​ប្រទេស​ឥណ្ឌា
ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន​ សែន នៅ​ក្នុង​ប្រទេស​ឥណ្ឌា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ