អានតួអត្ថបទ
កម្ពុជា

អង្គការ​សង្គម​ស៊ីវិល​ស្នើ​អោយ​មាន​ការ​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​ជនជាតិ​ដើម​ភាគ​តិច

តាម​រយៈ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី ការ​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ និង​ការ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៏​ជនជាតិ​ដើម​ភាគ​តិច នៅ​ថ្ងៃ​ទី ១៩ កក្កដា​ឆ្នាំ ២០១៦​នេះ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៏​ជន​ជាតិ​ភាគ​តិច​បាន​ទទូច​ចង់​អោយ​មាន​ការ​ពន្លឿន​ក្នុង​ការ ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​អោយ​បាន​ឆាប់​រហ័ស។ ការ​ពន្លឿន​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​ដី សមូហភាព​សហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៏​ជា​ច្រើន​ដល់​ពួក​គេ​ទាំង​នោះ​ក្នុង​ការ​រស់​នៅ​សព្វ​ថ្ងៃ។ អត្តបទដោយ គីម ហុក  

រូបភាពចាស់៖ ជនជាតិដើម​ភាគ​តិច​ គ្មាន​ប្រាក់​ដើម្បី​បញ្ចប់​ការ​ចុះ​បញ្ជី​ដី​សហគមន៍។​
រូបភាពចាស់៖ ជនជាតិដើម​ភាគ​តិច​ គ្មាន​ប្រាក់​ដើម្បី​បញ្ចប់​ការ​ចុះ​បញ្ជី​ដី​សហគមន៍។​ សហការី
ផ្សាយពាណិជ្ជកម្ម

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដី​ពី​កម្ពុជា បាន​បញ្ជាក់​ថា​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​មាន​ភាព​យឺត​យ៉ាវ​ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ទទូច​យ៉ាង​ខ្លាំង​ពី​សំណាក់ សហគមន៏​ជនជាតិ​ដើម​ភាគ​តិច និង​អង្គការ​សង្គម​ស៊ីវិល​អោយ​មាន​ការ​ចុះ​បញ្ជី​ដី​សមូលសហភាព​សហគមន៏​ជនជាតិ​ដើម​ភាគ​តិច​អោយ​បាន​ឆាប់​រហ័ស។

លោក​បាន​បន្ត​ថា​ការ​ពន្លឿន​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​ដី សមូហភាព​សហគមន៏​ជនជាតិ​ដើម​ភាគ​តិច​នេះ​ នឹង​ផ្ដល់​ផល​ប្រយោជន៏​ជា​ច្រើន​ដល់​ពួកគេ​នៅ​ក្នុង​ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ។

ម៉្យាង​ទៀត​វា​អាច​ធ្វើ​អោយ​ពួកគេ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​គ្រប់គ្រង ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៏​ជីវភាព​គ្រួសារ​ និង​សហគមន៏​របស់​ពួកគេ ហើយ​អ្វី​ដែល​កាន់​តែ​សំខាន់​នោះ​គឺ​ថា វា​អាច​បញ្ជៀស​ជម្លោះ​រវាង សហគមន៏​ជនជាតិ​ដើម​ភាគ​តិច​និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៏​ផង​ដែរ។

ខណៈ​ពេល​បញ្ហា​ដី​សមូហភាព​សហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច កំពុង​រង​សម្ពាធ​ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៏​មួយ​ចំនួន​នោះ លោក តឹក វណ្ណារ៉ា បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​ទៅ​លើ​ដំណើរ​ការ​នៃ ការ​ចុះ​បញ្ជី​ដីធ្លី​នេះ។ ដោយ​គាត់​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ ពង្រួញ​និតិវិធី​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី អោយ​មាន​រយៈ​ពេល​ខ្លី ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ជនជាតិ​ភាគ​តិច​ទាំង​អស់។

សូម​បញ្ជាក់​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន ដី​សមូហភាព​សហគមន៏​ជន​ជាតិ​ភាគ​តិច​ចំនួន ៥០១ សហគមន៏ ហើយ​ក្នុង​នោះ​មាន​តែ​ដី​សមូហភាព​សហគមន៏​ចំនួន ១១ សហគមន៏​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​ដីធ្លី​រួច​រាល់។

ក៏​ប៉ុន្តែ លោក សេង ឡូត អ្នកនាំ​ពាក្យ​នៃ ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់​ថា ការ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​នេះ គ្មាន​ភាព​យឺត​យ៉ាវ​នោះ​ទេ​ដោយ​ក្រសួង​បាន​សម្រេច​ទៅ​តាម​ផែនការ​ ដែល​បាន​គ្រោង​ទុក៕        

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ