លោក ឱម យ៉ិនទៀង៖ “ក្រសួងមហាផ្ទៃជាប់លេខ១ដែលត្រូវប្តឹងរឿងអំពើពុករលួយ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៣
នៅថ្ងៃទី៩ធ្នូនេះ គឺជាទិវាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ នៅថ្ងៃនេះទាំងសង្គមស៊ីវិល និងរដ្ឋាភិបាលបានប្រារព្ឋទិវានេះរៀងៗខ្លួន។ សម្រាប់រដ្ឋាភិបាលនៅឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំការអបអរសាទរដូចជារៀងរាល់ឆ្នាំផងដែរ។ ដូចនេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរបស់យើង គឺលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រធានអង្គភាពរូបនេះ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃដែលមានមន្ត្រីច្រើនជាងគឺជាស្ថាប័នដែលរងបណ្តឹងអំពើពុករលួយច្រើនជាងគេបង្អស់ បន្ទាប់មកគឺក្រសួងអប់រំ ហើយប្រព័ន្ធតុលាការក៏ស្ថិតនៅបន្តពីក្រសួងទាំងពីរនេះដែរ។