អានតួអត្ថបទ
បទសម្ភាស

លោកស្រី​ ម៉េង សុភា​រី​៖​«​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី តែ​សង្ឃឹម​លើ​អន្តរាគមន៍​ដើម្បី​ការ​​ផ្សះ​ផ្សា​ជាតិ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​៣០ ​ខែ​សីហា ​ស្អែក​នេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នឹង​បើក​សវនាការ ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ ​ទាក់ទង​ទៅ​នឹង​នីតិវិធី​ពន្យា​ពេល​ឃុំ​ខ្លួន​លោក ​កឹម សុខា ​ខណៈ​ការ​ពន្យា​ពេល​ឃុំ​ខ្លួន​លើក​ទី​១​នឹង​ត្រូវ​បញ្ចប់​ឆាប់​ៗ​នេះ​។ ​សវនាការ​លើ​លោក​កឹម សុខា ស្អែក​នេះ​ដែរ​ ត្រូវ​​គេ​រំពឹង​​ថា​​ អាច​​នឹង​មាន​សញ្ញា​វិជ្ជមាន​នៃ​ការ​ដោះលែង​។ ​ក៏​ប៉ុន្តែ​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ថ្លែង​ជា​សាធារណៈ ​កាល​ពី​ព្រឹក​មិញ​ថា ​នឹង​មិន​មាន​ការ​ដោះលែង ​លោក ​កឹម សុខា ​ឬ​លើកលែង​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ ​លោកស្រី ​ម៉េង សុភា​រី ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ដែរ​ថា ​លោកស្រី​មាន​ជំនឿ​ទៅ​លើ​ការ​ផ្សះ​​ផ្សា​​ជាតិ ​របស់លោក​នាយក​រដ្ឋមន្ត្រី​ ដែល​អាច​ជួយ​អន្តរាគមន៍​ឲ្យ​កូន​ក្តី​លោកស្រី ​មាន​សេរីភាព​​ឡើង​វិញ​​​។

លោកស្រី ម៉េងសុភារី មេធាវីម្នាក់ក្នុងចំណោម៥នាក់ ដែលចូលការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
លោកស្រី ម៉េងសុភារី មេធាវីម្នាក់ក្នុងចំណោម៥នាក់ ដែលចូលការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ