បទសម្ភាស
លោកស្រី ខៃ ចិន្តា៖ ការអភិរក្សសត្វដំរី គឺជាការងាររបស់ប្រជាជនខ្មែរទាំងអស់គ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃនេះ គឺ លោកស្រី ខៃ ចិន្តា ស្ថាបនិកនិងជាប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា។ មូលនិធិ អៃរាវត្តា នឹងរៀបចំកម្មវិធីរាត្រីសមោសរមួយនៅថ្ងៃសុក្រ ទី២៧មេសា សប្ដាហ៍ក្រោយ ដើម្បីរៃអង្គាសថវិកាជួយដល់ការអភិរក្សដំរីខ្មែរ។ បើតាមលោកស្រី ខៃ ចិន្តា ការអភិរក្សសត្វដំរីគឺជារឿងចាំបាច់ ខណៈចំនួនសត្វដំរីនៅស្រុកខ្មែរ មិនមានការកើនឡើងទេនៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ លោកស្រីបន្តថា ការអភិរក្សសត្វដំរីឲ្យមាននិរន្ដរភាព គឺជាការងាររបស់ប្រជាជនខ្មែរទាំងអស់គ្នា។