បទសម្ភាស
លោក ជុំ សុន្ទរី៖ កម្ពុជាប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ពេលធ្វើអនុប្រធានមហាសន្និបាត អ.ស.ប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣០
កម្ពុជាទើបតែត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន សម្រាប់សម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការងារនេះមានអាណត្តិ១ឆ្នាំពេញ ពោលគឺចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ខែកញ្ញាឆ្នាំ២០១៩ខាងមុខ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះ បានគូសបញ្ជាក់ថា កម្ពុជានឹងប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ នៅពេលធ្វើជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់សម័យប្រជុំលើកទី៧៣។