អានតួអត្ថបទ
បទសម្ភាស

លោក ឱក វិជិត​៖ ​ក្រសួង​សុខាភិបាល​តាម​លុប​បំបាត់​ជម្ងឺ​កញ្ជ្រិល​ឲ្យ​អស់ ​ក្រោយ​​​រក​ឃើញ​ករណី​ថ្មី​មួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ​គឺ​លោក ​ឱក វិជិត ​អនុប្រធាន​កម្ម​វិធីជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខាភិបាល។ ​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោក ឱក វិជិត ​បាន​បញ្ជាក់​ថា ​ក្រសួង​សុខា​ភិបាល​កំពុង​​ចាត់​វិធាន​ការ​បន្ទាន់​មួយ ​ក្រោយ​ពីបាន​រក​ឃើញ​ករណី​ថ្មី​មួយ​នៃ​ជម្ងឺ​កញ្ជ្រិល​នៅ​ក្នុង​ខេត្ត​​ក្រចេះ។​​ បើ​តាម​លោក​ឱក វិជិត​ កម្ពុជា​ទើប​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ពី​អង្គការ​សុខ​ភាព​ពិភពលោក​ថា ​ជា​ប្រទេស​ដែល​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​លុប​បំបាត់​ជម្ងឺ​កញ្ជ្រិល​។ ​ប៉ុន្តែ​ការ​លេច​ចេញ​នូវ​ករណី​ថ្មី​មួយ​នៅ​ខេត្ត​ក្រចេះ​នេះ​ បាន​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​រហូតដល់​ក្រសួង​​និង​​អង្គការ​​សុខភាព​ពិភពលោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​គ្នា​មួយ​។ ​គោល​ដៅ​របស់​ក្រសួង ​គឺ​តាម​លុប​បំបាត់​ជម្ងឺកញ្ជ្រិល​ឲ្យ​អស់​ពី​ទឹក​ដី​កម្ពុជា​តែ​ម្តង​ សូម្បី​តែ​មួយ​ករណី។​

​លោក ​ឱក វិជិត​ អនុប្រធាន​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខាភិបាល​។​
​លោក ​ឱក វិជិត​ អនុប្រធាន​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខាភិបាល​។​ @Somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ