អានតួអត្ថបទ
បទសម្ភាស

លោក អេង ឆៃអ៊ាង៖ អតីត​បក្ស​ប្រឆាំង​ចង់​ឲ្យ​លើកពេល​ការ​បោះ​ឆ្នោត​ជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ កាល​ពី​ដើម​សប្ដាហ៍​នេះ គណៈកម្មការ​ចំពោះ​កិច្ច​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ បាន​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ ដើម្បី​រៀបចំ​យុទ្ធនាការមិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ បន្ថែម​ពី​លើ​នេះ លោក អេង ឆៃអ៊ាង ចង់​ឲ្យលើកពេល​ការ​បោះ​ឆ្នោត​ជាតិ​សិន ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​។ អតីត​បក្ស​ប្រឆាំង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ខែកក្កដា បើ​ទោះ​បី​ជា​គ្មាន​អ្វី​សម្បទាន​ឲ្យ​គណបក្ស​កាន់​អំណាច​ក៏​ដោយ​។

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ
លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ អតីត​គណបក្ស​សង្គ្រោះ​ជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ