អានតួអត្ថបទ
បទសម្ភាស

លោក ​ចាន់ យុ​ត្ថា​៖​«​កម្ពុជា​នឹង​​រង​ការ​គម្រាម​កំហែង​ពី​ទឹក​ជំនន់​បន្ថែម​ទៀត​មុន​បញ្ចប់​រដូវ​វស្សា​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទឹក​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង ​បាន​ហក់​ឡើង​ដល់​កម្រិត ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​ថ្មី ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​សីហា​នេះ ដោយ​ទឹក​​មាន​​កម្ពស់ ​១០,៧៥​ម៉ែត្រ ​ខណៈ​កម្ពស់​ទឹក​ប្រកាស​ឲ្យ​​មាន​ការ​ប្រុង​ប្រយ័ត្ន​គឺ ​១០,៧០​ម៉ែត្រ​។ ​តាម​រយៈ​ការ​​ហក់​ឡើង​ជា​ថ្មី​នេះ ​ក្រសួង​ធនធាន​ទឹក ​ក៏​បាន​​ប្រកាស​ដល់​ប្រជាពល​រដ្ឋ​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​ផង​​ដែរ​។ ​លោក ​ចាន់ យុ​ត្ថា​ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​​ទឹក ​បាន​បញ្ជាក់​ថា​ ​កំពស់​ទឹក​ទន្លេ​មេគង្គ​អតិបរមា ​នឹង​កើតមាន​ម្តង​ទៀត​នៅ​​ចុង​​ខែ​​កញ្ញា​​ ឬ​ដើម​​ខែ​​តុលា ​ដែល​នឹង​​មាន​ទឹក​ធំ​ជាង​​កំរិត​​អតិបរមា​​លើក​​ទី​​១​​ នៅ​ក្នុង​ខែ​សីហា​នេះ​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧត្តុ​និយម
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧត្តុ​និយម @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ