លោក គង់ សំអុន៖«លោក ខៀវ សំផន វាសនាអាក្រក់ដោយសារអ្នកទទួលខុសត្រូវស្លាប់អស់ទៅហើយ»
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃសុក្រនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង លោក នួន ជា និងលោក ខៀវ សំផន ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត តែទោសនេះត្រូវបញ្ចូលទៅ ជាមួយសំណុំរឿង ០០២/០១ ដែលមានការផ្តន្ទាទោសអ្នកទាំង២ អស់មួយជីវិតរួចហើយ។ ជុំវិញការសម្រេចរបស់សាលាដំបូងនៃសាលាក្តីខ្មែរក្រហមដូច្នេះ លោក គង់ សំអុន ដែលជាសហមេធាវី ការពារក្តីឲ្យលោក ខៀវ សំផន បានថ្លែងថាវាមិនយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ដែលជាអ្នកគ្មានសិទ្ធិ គ្មានអំណាចសម្រេច នៅក្នុងរបបគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យនោះទេ។