អានតួអត្ថបទ
បទសម្ភាស

លោក​​ ឡេង​ ប៉េង​ឡុង​​៖​​«​​យើង​​មាន​​ការ​​សោកស្តាយ ​​ដោយ​​លោក​​ខាង​​លិច​​វាយ​​តម្លៃ​​មិន​​បាន​​ត្រឹម​ត្រូវ​​ចំពោះ​​សភាពការណ៍​​នៅ​​កម្ពុជា​​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋ​សភា​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បើក​កិច្ច​ប្រជុំ​ដំបូង ​នីតិកាល​ទី​៦​ ក្រោម​ព្រះ​រាជា​ធិបតីភាព​របស់​អង្គ​ព្រះ​មហាក្សត្រ ​គឺ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​។ ​គឺ​ជា​កិច្ច​ប្រជុំ ​បន្ទាប់​ពី​​ការ​​​បោះឆ្នោត​​​​កាល​ពី​​ថ្ងៃ​​ទី​​២៩​ខែ​កក្កដា ​កន្លង​ទៅ​​ ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឈ្នះ​អាសនៈ​ទាំង​១២៥ ​នៅ​ក្នុង​រដ្ឋសភា​។ ​ឯកឧត្តម ​ឡេង ប៉េងឡុង ​អគ្គ​លេខាធិការ​រដ្ឋសភា​បាន​ថ្លែង​ថា ​ដំណើរ​ការ​បើក​រដ្ឋសភា​ដំបូង​នេះ ​ប្រព្រឹត្តទៅ​បាន​ល្អ ​បើ​ទោះ​ជា​មិន​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថាន​ទូត​ ​នៃ​​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ក៏​ដោយ​។ ​ទោះ​យ៉ាងណា លោក​មាន​ការ​សោកស្តាយ ​​ចំពោះ​អវត្តមាន​របស់​អង្គទូត​ទាំង​នោះ ​ដែល​មិន​បាន​ចូល​រួម​នៅក្នុង​កិច្ច​ប្រជុំ​​ដ៏​សំខាន់​នេះ​។

លោក ឡេង ប៉េងឡុង ​អគ្គ​លេខា​និង​ជាអ្នក​នាំ​ពាក្យ​រដ្ឋសភា
លោក ឡេង ប៉េងឡុង ​អគ្គ​លេខា​និង​ជាអ្នក​នាំ​ពាក្យ​រដ្ឋសភា @freshnews
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ