លោក នេត្រ ភត្ត្រា៖«សាលាក្តីខ្មែរក្រហមបានត្រៀមរួចរាល់ហើយ ក្នុងការប្រកាសសាលក្រមសំណុំរឿង ០០២/០២»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៩
នៅព្រឹកថ្ងៃសុក្រទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ ខាងមុខនេះ អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម នឹងធ្វើការប្រកាសសាលក្រមនៃសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន និងនួន ជា។ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីរ ធ្លាប់បានតុលាការខ្មែរក្រហម ផ្តន្ទាទោសអស់មួយជីវិតម្តងហើយ កាលពីខែសីហាឆ្នាំ២០១៤ នៅក្នុងសំណុំរឿង ០០២/០១ ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ លោក នេត្រ ភត្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា សាលក្រមដែលនឹងប្រកាសដោយចៅក្រមជំនុំជម្រះសាលាដំបូង នៅថ្ងៃសុក្រខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបើកសវនាការអស់រយៈពេលជាង២៨០ថ្ងៃ និងចំណាយពេលសរសេរសាលក្រមអស់ជាង១ឆ្នាំទៀត។