លោក អ៊ូច មករា៖ ភាពយន្តឯកសារ «ឆ្មាំព្រៃ» ផ្សារភ្ជាប់ប្រវត្តិសាស្ត្រនិងធនធានធម្មជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺផលិតករភាពយន្ត លោក អ៊ូច មករា។ នៅថ្ងៃទី២០ឧសភាខាងមុខនេះ ខ្សែភាពយន្តឯកសាររឿង ឆ្មាំព្រៃ ដែលមានលោកអ៊ូច មករា ជាអ្នកដឹកនាំផលិត នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅឯវិទ្យាស្ថានជាតិអប់រំ។ សម្រាប់លោក អ៊ូច មករា ខ្សែភាពយន្តរឿងឆ្មាំព្រៃ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែខ្សែភាពយន្តនេះ ក៏មានបង្កប់នូវខ្លឹមសារប្រវត្តិសាស្ត្រផងដែរ ពិសេសទាក់ទងនឹងតំបន់អន្លង់វែង ដែលគេស្គាល់ថាជាទីតាំងកាន់កាប់ចុងក្រោយបំផុតនៃចលនាតស៊ូរបស់កងទ័ពខ្មែរក្រហម។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ