លោក ស៊ិន វណ្ណារិទ្ធ៖«គណបក្សខ្មែឈប់ក្រ នាំមកនូវក្តីសង្ឃឹម បញ្ចប់ភាពក្រីក្រ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៧
បង្កើតឡើងកាលពីឆ្នាំ២០០៧ គណបក្សខ្មែរឈប់ក្រ បានចូលរួមនៅក្នុងការបោះឆ្នោតធំៗ ជ្រើសតាំងតំណាងរាស្ត្រ បាន៣លើកហើយ គិតទាំងឆ្នាំ២០១៨នេះ។ គណបក្សដែលមានសមាសភាពខ្មែរនៅក្នុងប្រទេស និងខ្មែរនៅសហរដ្ឋអាមេរិក ធ្វើការរួមគ្នានេះ មិនដែលមានសំណាងបានទទួលជ័យជំនះម្តងណានៅឡើយ។ ក៏ប៉ុន្តែ លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការ គណបក្សខ្មែរឈប់ក្រ បានអះអាងថា លោកនៅតែមានសង្ឃឹមចំពោះ លទ្ធផលជាវិជ្ជមាន។ វិជ្ជមានដោយសារ គណបក្សខ្មែរឈប់ក្រ មានគោលការណ៍១២ចំណុចល្អ និងមានទឹកចិត្តជាកីឡាករ ដែលរំពឹងតែការឈ្នះ ខណៈដែលការប្រកួតនឹងចូលមកដល់នៅថ្ងៃទី២៩ខែកក្កដា ខាងមុខ។