អានតួអត្ថបទ
បទសម្ភាស

លោក ​ស៊ិន វណ្ណា​រិ​ទ្ធ​៖​«​គណបក្ស​ខ្មែ​ឈប់​ក្រ ​នាំ​មក​នូវ​ក្តី​សង្ឃឹម ​បញ្ចប់​ភាព​ក្រីក្រ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៧ ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ធំ​ៗ​ ជ្រើសតាំង​តំណាងរាស្ត្រ ​បាន​៣​លើក​ហើយ ​គិត​ទាំង​ឆ្នាំ​២០១៨​នេះ​។ ​គណបក្ស​ដែល​មាន​សមាសភាព​ខ្មែរ​នៅ​ក្នុង​ប្រទេស ​និង​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ​ធ្វើការ​រួម​គ្នា​នេះ ​មិន​ដែល​មានសំណាង​បាន​ទទួល​ជ័យជំនះ​ម្តង​ណា​នៅ​ឡើយ​។ ​ក៏​ប៉ុន្តែ ​លោក ​ស៊ិន វណ្ណា​រិ​ទ្ធ ​អគ្គលេខាធិការ ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​អះអាង​ថា ​លោក​នៅ​តែ​មាន​សង្ឃឹម​ចំពោះ លទ្ធផល​ជា​វិជ្ជមាន​។ ​វិជ្ជមាន​ដោយសារ​ គណបក្ស​ខ្មែរ​ឈប់​ក្រ ​មាន​គោលការណ៍​១២​ចំណុច​ល្អ ​និង​មានទឹក​ចិត្ត​ជា​កីឡាករ ​ដែល​​​រំពឹង​តែ​ការ​ឈ្នះ ​ខណៈដែល​ការ​ប្រកួត​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា ​ខាង​មុខ​។

លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ
លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ Visal/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ