អានតួអត្ថបទ
បទសម្ភាស

លោក ព្រាប កុល៖ «វប្បធម៌​នយោបាយ​ថ្មី» មិន​មែន​ជា​គណបក្ស​នយោបាយទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រី​នេះ គឺ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​។ ថ្មី​ៗ​នេះ លោក ព្រាប កុល និង​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត បាន​បង្កើត​ចលនា​វប្បធម៌​នយោបាយ​ថ្មី​។ ចលនា​វប្បធម៌​នយោបាយ​ថ្មី​នេះ គឺ​ជា​របៀប​ថ្មី ទស្សនៈ​ថ្មី ឥរិយាបថ​ថ្មី និង​ថាមពល​ថ្មី​ នៃ​ការ​ធ្វើ​នយោបាយ​​។ លោក​ព្រាប កុល លើក​ឡើង​ថា ការ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី ចាំ​បាច់​សម្រាប់​កម្ពុជា ដើម្បី​ផ្សះផ្សា​ជាតិដែល​បែក​បាក់​ដោយ​សារ​ទម្លាប់​ធ្វើ​នយោបាយ​បែប​ចាស់​គំរិល​របស់​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​។ តាម​រយៈ​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក ព្រាប កុល បាន​គូស​បញ្ជាក់បន្ថែម​ទៀត​​ថា វប្បធម៌​នយោបាយ​ថ្មីនេះ មិន​មែន​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​គណបក្ស​នយោបាយ​ថ្មី ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ​។

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ