អានតួអត្ថបទ
បទសម្ភាស

លោក ព្រហ្ម មរកត៖ ​ក្បួន​ដង្ហែ ឈីងហ្គេ នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ដឹក​នាំ​ប្រតិភូ​ សិល្បករ ​សិល្បការិនី ចំនួន​៤៩​រូប ទៅ​ចូល​រួម​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈីងហ្គេ ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហបុរី ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ លោក ព្រហ្ម មរកត ដែល​ជា​ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិដឹក​នាំ​ប្រតិភូ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា កម្ពុជា​នឹង​ពាំ​នាំ​នូវ​ការ​សម្ដែង​ចំនួន​៥​ទម្រង់ ទៅ​សម្ដែងនៅ​ក្នុង​​ព្រឹត្តិការណ៍ ឈីងហ្គេ ឆ្នាំ​២០១៩។ តាម​រយៈ​ការ​សម្ដែង​នេះ លោក ព្រហ្ម មរកត រំពឹង​ថា ពិភពលោក​នឹង​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ ថា​កម្ពុជា​នៅ​ទី​ណា និង​ដើរ​ដល់​កន្លែង​ណា​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក ព្រហ្ម មរកត ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ប្រតិភូ​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍ ឈីងហ្គេ ឆ្នាំ​២០១៩
លោក ព្រហ្ម មរកត ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ប្រតិភូ​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍ ឈីងហ្គេ ឆ្នាំ​២០១៩ RFI/Rachna Im
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ