អានតួអត្ថបទ
បទសម្ភាស

លោក សម វិទូ៖ កម្ពុជា​គួរ​តែ​បង្កើន​ការ​ចិញ្ចឹម​ត្រី​ដោយ​ខ្លួន​ឯង ជាជាង​នាំ​ចូល​ពី​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់យើង​នៅ​ថ្ងៃ​នេះ គឺ​លោក សម វិទូ នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​​វិទ្យុ​បារាំង​អន្ដរជាតិ លោក សម វិទូ បាន​ស្វាគមន៍​ការ​សម្រេច​ថ្មី​​របស់​រដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​រ៉ស់​និង​ត្រី​ឆ្ដោ​ឡើង​វិញ​។ ក្នុង​បរិបទ​ដែល​ត្រី​ក្នុង​ធម្មជាតិ​នៅ​កម្ពុជា​ថយ​ចុះ​ជា​បន្ត​បន្ទាប់ នាយក​ប្រតិបត្តិ​អង្គការ​សេដាក​រូប​នេះ​យល់​ថា កម្ពុជា​គួរ​តែ​បង្កើន​ការ​ចិញ្ចឹម​ត្រី​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ មិន​ចំពោះ​តែ​ត្រី​រ៉ស់​និង​ត្រី​ឆ្ដោ​ទេ​។ លោក​ថា ការ​ចិញ្ចឹម​ត្រី អាច​ជួយ​ផ្គត់​ផ្គង់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ថែម​ទាំង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​ពី​បរទេស​ទៀត​ផង​។

លោក សម វិទូ នាយកប្រតិបត្តិ​អង្គការ​សេដាក
លោក សម វិទូ នាយកប្រតិបត្តិ​អង្គការ​សេដាក
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ