អ្នកស្រី សូ ភីណា៖ មហោស្រពអក្សរសិល្បិ៍ខ្មែរ បណ្ដុះស្មារតីស្រឡាញ់អក្សរសិល្បិ៍ជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៧
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣កញ្ញាខាងមុខ ខេត្តបាត់ដំបង នឹងក្លាយជាទីប្រជុំរបស់អ្នកនិពន្ធ និងអ្នកស្រឡាញ់វិស័យអក្សរសិល្បិ៍មកពីគ្រប់ទិសទី នៅក្នុងកម្មវិធីមួយដែលគេហៅថា មហោស្រពអក្សរសិល្បិ៍ខ្មែរ។ កម្មវិធីមហោស្រពអក្សរសិល្បិ៍ខ្មែរ លើកទី២ នៅឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃអក្សរសិល្បិ៍ខ្មែរ។ អ្នកស្រី សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្បិ៍ខ្មែរ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង បានគូសបញ្ជាក់ថា ការរៀបចំមហោស្រពអក្សរសិល្បិ៍ខ្មែរនេះ មានគោលដៅសំខាន់៣៖ ទី១ បណ្ដុះស្មារតីស្រឡាញ់អក្សរសិល្បិ៍ជាតិ, ទី២ លើកកម្ពស់កិត្តិយសនិងគុណតម្លៃរបស់អ្នកនិពន្ធ, និងទី៣ បង្កើនឱកាសក្នុងការទំនាក់ទំនងក៏ដូចជាពង្រីកទីផ្សារដល់អ្នកនិពន្ធ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ