អានតួអត្ថបទ
បទសម្ភាស

អ្នក​ស្រី សូ ភីណា៖ មហោស្រព​អក្សរសិល្បិ៍​ខ្មែរ បណ្ដុះ​ស្មារតី​ស្រឡាញ់​អក្សរសិល្បិ៍​ជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃ​ទី​២៣​កញ្ញា​ខាង​មុខ ខេត្ត​បាត់ដំបង នឹង​ក្លាយ​ជា​ទីប្រជុំ​របស់​​​អ្នក​និពន្ធ និង​អ្នក​ស្រឡាញ់​វិស័យ​អក្សរសិល្បិ៍​មក​ពី​គ្រប់​ទិសទី នៅ​ក្នុង​កម្មវិធី​មួយ​ដែល​គេ​ហៅ​ថា ​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ​។ កម្មវិធី​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ លើក​ទី​២ នៅ​ឆ្នាំ​២០១៨​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​នៃ​អក្សរសិល្បិ៍​ខ្មែរ​។ អ្នក​ស្រី សូ ភីណា ស្ថាបនិក​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង បាន​គូស​បញ្ជាក់​ថា ការ​រៀបចំ​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ​នេះ មាន​គោលដៅ​សំខាន់​៣៖ ទី​១ បណ្ដុះ​ស្មារតី​ស្រឡាញ់​អក្សរសិល្បិ៍​ជាតិ, ទី​២ លើក​កម្ពស់​កិត្តិយស​និង​គុណ​តម្លៃ​របស់​អ្នក​និពន្ធ, និង​ទី​៣ បង្កើន​ឱកាស​ក្នុង​ការ​ទំនាក់ទំនង​ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​ដល់​អ្នក​​និពន្ធ​។

អ្នក​ស្រី សូ ភីណា ស្ថាបនិក​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ
អ្នក​ស្រី សូ ភីណា ស្ថាបនិក​មហោស្រព​អក្សរសិល្បិ៍​ខ្មែរ So Phina
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ