អានតួអត្ថបទ
បទសម្ភាស

លោក សោម ស៊ីថា៖ សត្វ​កន្ធាយ​ក្បាល​កង្កែប ​បន្ត​រង​គ្រោះ​ដោយ​សកម្មភាព​​របស់​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​២៣​ឧសភា​នេះ គឺ​ជា​ទិវា​អណ្ដើក​អន្ដរជាតិ​។ ដើម្បី​អបអរ​ទិវា​នេះ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS នឹង​ព្រលែង​កូន​​កន្ធាយ​ក្បាល​កង្កែប​ចំនួន២០០​ក្បាល​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ។ សត្វ​កន្ធាយ​ក្បាល​កង្កែប ជា​ប្រភេទ​សត្វ​រង​គ្រោះជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ នៅ​កម្ពុជា សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ កំពុង​តែ​បន្ត​រង​គ្រោះ​ដោយ​សកម្មភាព​ផ្សេង​ៗ​របស់​មនុស្ស ទាំង​ការ​នេសាទ និង​ការ​បូម​ខ្សាច់​បំផ្លាញ​ទី​ពង​កូន​ជា​ដើម​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក សោម ស៊ីថា ទី​ប្រឹក្សា​បច្ចេកទេស​ទទួល​បន្ទុក​គម្រោង​អភិរក្ស​អណ្ដើក នៃ​អង្គការ WCS​។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោងអភិរក្សអណ្ដើក នៃអង្គការ WCS។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោងអភិរក្សអណ្ដើក នៃអង្គការ WCS។ Som Sitha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ