បទសម្ភាស
លោក តាន់ មុន្នីវិសាល៖ កម្ពុជាត្រូវអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលបដិវត្តន៍ឧស្សាហកម្មទី៤
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក តាន់ មុន្នីវិសាល អ្នកសម្របសម្រួលកម្មវិធីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំកម្មវិធីកិច្ចសន្ទនាមួយ ក្រោមប្រធានបទ ហេតុអ្វីកម្ពុជាឧស្សាហកម្មទី៤។ តាមរយៈបទសម្ភាសជាមួយ អ៊ឹម រចនា លោក តាន់ មុន្នីវិសាល បានពន្យល់ត្រួសៗពីបដិវត្តន៍ឧស្សាហកម្មទី៤ និងភាពចាំបាច់ដែលកម្ពុជាត្រូវអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលការមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ។