អានតួអត្ថបទ
បទសម្ភាស

លោក ធុយ ចាន់ធួន៖ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ប្រាសាទបុរាណ​ជិត​១០០​ប្រាសាទ នៅ​ទីក្រុង​សម្ភុបុរៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក​បណ្ឌិត​ ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អនុ​ប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដឹក​នាំ​ដោយ​លោក​បណ្ឌិត ធុយ ចាន់ធួន ទើប​តែ​បានប្រកាស​ពី​ការ​រក​ឃើញ​ប្រាសាទ​ថ្មី​ៗ​មិន​ទាន់​ចុះ​បញ្ជី​ចំនួន​ជិត​១០០​ប្រាសាទ​​ នៅ​ទីក្រុង​សម្ភុបុរៈ​។ សម្ភុបុរៈ ជា​ទីក្រុង​នៃ​អាណាចក្រ​ចេនឡា​បុរាណ សព្វ​ថ្ងៃ​ស្ថិត​នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។ សម្រាប់​លោក​បណ្ឌិត ធុយ ចាន់ធួន ការ​រក​ឃើញ​ថ្មី​នេះ មាន​សារប្រយោជន៍​ណាស់​ក្នុង​ការ​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​សម័យ​ចេនឡា។ ជា​សម័យ​កាល​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​លោក​បណ្ឌិត​អះអាង​ថា មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។

លោក ធុយ ចាន់ធួន អនុប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា
លោក ធុយ ចាន់ធួន អនុប្រធាន​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ឯកសារ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ