អានតួអត្ថបទ
បទសម្ភាស

​លោកច័ន្ទ ​សុផល​៖​បើ​សិន​​អឺ​រ៉ុ​​ប​ព្យួរ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​ នោះ​​មុខ​ទំនិញ​​នាំ​ចូល​​ពី​​កម្ពុជា​​ខ្លះ​​នឹង​​បាត់បង់​​ទីផ្សារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក​ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា។ ជុំវិញ​ការព្រមាន​ចង់​ឲ្យ​មាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សភា​អឺរ៉ុប លោក​ច័ន្ទ សុផល បាន​លើកឡើងថា ប្រសិនបើ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​កើតឡើង​មែន នោះ​មុខទំនិញ​របស់​កម្ពុ​ជាមួយ​ចំនូ​ន​អាច​នឹង​បាត់បង់​ទីផ្សារ​នៅក្នុង​តំបន់​អឺរ៉ុប ដោយសារតែ​គេ​នឹង​ងាក​ទៅ​ទិញ​ទំនិញ​ពី​ប្រទេស​ផ្សេង​ដែល​មិនមាន​ការបង់ពន្ធ​ជំនួស​វិញ។ តែ​យ៉ាងណា​ក៏ដោយចុះ លោក​ច័ន្ទ សុផល អះអាងថា ការចង់​ឲ្យ​មានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​នេះ​គឺ​គ្រាន់តែ​ជា​សំណូមពរ​របស់​សភា​អឺរ៉ុប​ប៉ុណ្ណោះ មិនមែនជា​ចំណាត់ការ​របស់​ប្រទេស​ជា​សមាជិក​ឡើយ។

លោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា
លោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ