លោកអ៊ុក ហៃសិលា៖ពលរដ្ឋត្រូវប្តឹងសមត្ថកិច្ចភ្លាមៗដើម្បីទប់ស្កាត់ទាន់ពេល បើមានករណីទារប្រាក់តាមអ៊ីនធើណែត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០០
ថ្ងៃនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍បានចុះឃាត់ខ្លួនជនជាតិចិន៥០នាក់បន្ថែមទៀតដែលពាក់ព័ន្ធករណីបោកលុយតាមទូរស័ព្ទ និងចាប់ជំរិតតាមប្រព័ន្ធInternet។ នេះមិនមែនជាលើកទី១ សម្រាប់អាជ្ញាធរខ្មែរព្រោះថាកន្លងមកអាជ្ញាធរធ្លាប់បានឃាត់ខ្លួននិងបញ្ជូនជនជាតិចិនជាច្រើននាក់ទៅកាត់ទោសនៅក្នុងប្រទេសកំណើតវិញ។ ថ្វីបើករណីចាប់ជំរិតបែបនេះ មិនទាន់កើតមានទូលំទូលាយលើជនជាតិខ្មែរក៏ដោយ ក៏ប៉ុន្តែលោកអ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ដែលជួបប្រទះការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណែតឲ្យប្តឹងមកសមត្ថកិច្ចភ្លាមៗ ដើម្បីអាចបង្ក្រាបបានទាន់ពេលវេលា។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកអ៊ុក ហៃសីឡា៖