អានតួអត្ថបទ
បទសម្ភាស

លោក​ប៉ោ វុទ្ធី​៖ ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ថ្ងៃ​ទី​​មួយ​ ក្រុមហ៊ុន​​ដឹក​​អ្នក​ដំណើរ​​ថោង​ស៊ី​ង​ ដឹក​​Free​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោកប៉ោ វុទ្ធី អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ថោង ស៊ី​ង ដែលជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ខ្មែរ​និង​ចិន។ លោកប៉ោ វុទ្ធី បានឱ្យដឹងថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចូលឆ្នាំថ្មី​ឆ្នាំមមែ​ខាងមុខនេះ ក្រុមហ៊ុន ថោង ស៊ី​ង របស់លោក បានផ្ដល់​កាដូ​ឆ្នាំ​ថ្មី ដោយ​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​ដោយ​ឥតគិតថ្លៃ​ចំនួន១ថ្ងៃ គឺ​នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ដែលជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ទី១។ បើតាម​អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ ក្រុមហ៊ុន​បាន​ត្រៀម​រថយន្ត​ដល់​ទៅ១៥គ្រឿង សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥និង​លេខ៦។

លោកប៉ោ វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនដឹកអ្នកដំណើរថោង ស៊ីង
លោកប៉ោ វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនដឹកអ្នកដំណើរថោង ស៊ីង
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ